បឋមនកុហនាសូត្រ

ក្បាលទី 36 · ទំព័រ 268

ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ នេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែន ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជន ចូរស្គាល់នូវអាត្មាអញដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីសង្រួមផង ដើម្បី លះបង់ផង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់បានសម្តែងនូវ ព្រហ្មចរិយៈ ដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្ត ទៅ ដើម្បីចុះស៊ប់កាន់ព្រះនិព្វាន ដើម្បីសង្រួម ដើម្បី លះបង់ នេះជាផ្លូវដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់ មានព្រះអធ្យាស្រ័យដ៏ធំ ស្វែងរកនូវគុណដ៏ធំ ទ្រង់ ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវ ដែលព្រះពុទ្ធបានសម្តែងហើយនោះ ឈ្មោះថា ធ្វើតាម ពាក្យប្រដៅនៃព្រះសាស្តា នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៨ ។