អដ្ឋកថាបឋមនកុហនាសូត្រ
ក្នុងបឋមមកុហនាសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ន ក្នុងបទថា នយិទំ នេះ ជានិបាត ចុះក្នុង អត្ថបដិសេធ ។ បទថា ន សព្ទ នោះ តដោយបទថា វុស្សតិ ។ យ អក្ខរៈ ធ្វើជាបទសន្ធិ ។ ឥទំ សព្ទ ត្រឹមតែជានិបាត ក្នុងបទជាដើមថា ឯកមិទាហំ ភិក្ខវេ សមយំ ឧក្កដ្ឋាយំ វិហរាមិ សុភគវនេ សាលរាជមូលេ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតនៅក្នុងសុភគវ័ននេះ ទៀបគល់សាលរាជព្រឹក្ស នាដែនឧក្កដ្ឋា ។ មកក្នុងការឃើញច្បាស់ក្នុងទីជិត តាមដែលព្រះមានព្រះភាគ ត្រាស់ជាដើមថា ឥទំ ខោ តំ ភិក្ខវេ អប្បមត្តកំ ឱរមត្តកំ សីលមត្តកំ ម្នាលភិក្ខុទាំងឡាយ ( បុថុជ្ជនកាលពោលសរសើរគុណរបស់តថាគត ) តែង ពោលសរសើរដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មាន ប្រមាណស្តួចស្តើង បានត្រឹមតែសីលបុណ្ណោះ ។ មកក្នុងការឃើញច្បាស់ក្នុងទីជិត ដូចលោកពោលក្នុងបទជាដើមថា ឥទំ ហិ តំ ជេតវនំ ឥសិសង្ឃនិសេវិតំ អាវុត្ថំ ធម្មរាជេន បីតិសញ្ជននំ មម ។ វត្តជេតពននេះ ជាវត្តមានប្រយោជន៍ដែលពួក ឥសី គឺភិក្ខុសង្ឃគង់នៅមិនដាច់ ជាវត្តដែលព្រះ សម្ពុទ្ធជាធម្មរាជ ទ្រង់គង់នៅ ជាទីញ៉ាំងបីតិឲ្យ