អត្ថរបស់ព្រហ្មចរិយសព្ទ
កើតដល់ខ្ញុំព្រះអង្គ ។ ក្នុងទីនេះ គប្បីឃើញក្នុងទីជិត ដូចលោកពោលក្នុងសូត្រនេះ ព្រហ្មចរិយ សព្ទ មកក្នុងការឲ្យ ( ទាន ) ដូចក្នុងបុណ្ណកជាតក ( វិធុរជាតក ) ថា អ្វីជាវត្តរបស់ព្រះអង្គ អ្វីជាព្រហ្មចរិយៈរបស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត ( ក្នុងភពនាគ ) ទាំងវិមានធំរបស់ព្រះអង្គនេះ នេះជាផលនៃកម្មដែលព្រះអង្គសន្សំល្អហើយ ដូចម្តេច ។ ខ្ញុំ និងភរិយាទាំង ២ នាក់ ( កាលនៅ ) ក្នុងមនុស្សលោក ជាអ្នកមានសទ្ធា ជាម្ចាស់នៃទាន ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំដូចជាអណ្តូង ( នៃមហាជន ) ទាំងពួកសមណៈ និងព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់ ខ្ញុំ ( កាលនៅ ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យកម្រង ផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសម្នាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ ទឹក នុ៎ះជាវត្ត នុ៎ះជា ព្រហ្មចរិយៈរបស់ខ្ញុំ ដូច្នេះ ។ មកក្នុងអត្ថថា វេយ្យាវច្ចៈ ដូចក្នុងអង្កុរបេតវត្ថុថា អំពីជាតិមុន កាល អ្នកនៅក្នុងរោរវនគរ មានសីលដូចម្តេច មានសមាចារដូចម្តេច ផលបុណ្យ សម្រេចក្នុងដៃរបស់ខ្ញុំអ្នក ដោយការប្រព្រឹត្តនូវព្រហ្មចរិយ់ដូចម្តេច ។ ខ្ញុំបានលើកដើមដៃខាងស្តាំ ( បង្ហាញលំនៅនៃអសយ្ហមហាសេដ្ឋីដល់ ជនទាំងនោះ ) ថា សេចក្តីចម្រើន ចូរមានដល់អ្នកទាំងឡាយចុះ អ្នកទាំងឡាយ ចូរនាំគ្នាទៅក្នុងទីនោះចុះ អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីនុ៎ះ