សោមនស្សសូត្រ

ក្បាលទី 36 · ទំព័រ 281

ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងច្រើនដោយសេចក្តីសុខ និងសោមនស្ស ជាអ្នកប្រារព្ធដើម្បីអស់អាសវៈ ទាំងឡាយ ដោយឧបាយនៃបញ្ញា ក្នុងបច្ចុប្បន្ន ។ ប្រកបដោយធម៌ ២ តើ ដូចម្តេច ។ គឺប្រកបដោយសេចក្តីសង្វេគក្នុងទីទាំងឡាយ ដែលជាទីតាំងនៃ សេចក្តីសង្វេគ ១ ប្រកបដោយសេចក្តីព្យាយាម ដោយឧបាយនៃសេចក្តី សង្វេគ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែង ច្រើនដោយសេចក្តីសុខ និងសោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈ ទាំងឡាយ ដោយឧបាយនៃបញ្ញា ក្នុងបច្ចុប្បន្ន ។ លុះព្រះមានព្រះភាគ សម្តែងសេចក្តីនេះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុជាបណ្ឌិត មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេសមាន បញ្ញាជាគ្រឿងរក្សាខ្លួន គប្បីសង្វេគក្នុងទីជាទីតាំង នៃសេចក្តីសង្វេគទាំងឡាយ គប្បីពិចារណាដោយ បញ្ញា ភិក្ខុមានធម៌ជាគ្រឿងនៅយ៉ាងនេះ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ប្រព្រឹត្តស្ងប់ មិនរាយមាយ ប្រកបរឿយៗ នូវចេតោសមថៈហើយ គប្បីដល់នូវ កិរិយាអស់ទៅនៃទុក្ខបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ១០ ។ បឋមវគ្គ ចប់ ឧទ្ទាននៃបឋមវគ្គនោះ គឺ និយាយអំពីភិក្ខុ ប្រកបដោយធម៌ ២ មាន ២ លើកធម៌ ដុតកម្តៅ ១ ធម៌មិនបានដុតកម្តៅ ១ ប្រយោជន៍ ក្នុងបរលោក មាន ២ លើក ភិក្ខុមានព្យាយាម ជា