អដ្ឋកថាសោមនស្សសូត្រ
ក្បាលទី 36 · ទំព័រ 283
ក្នុងសោមនស្សសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សុខសោមនស្សពហុលោ នេះ មានអធិប្បាយដូច្នេះ បទថា សុខំ បានដល់ សុខតាមផ្លូវកាយ ។ បទថា សោមនស្សំ បានដល់ សុខតាមផ្លូវ ចិត្ត ព្រោះដូច្នោះ ទើបលោកពោលថា បុគ្គលដែលមានសុខតាមផ្លូវកាយ និងសុខតាមផ្លូវចិត្ត ប្រព្រឹត្តទៅរឿយៗ ថា ជាអ្នកច្រើនទៅដោយសេចក្តី សុខ និងសោមនស្ស ។ បទថា យោនិ មកក្នុងអត្ថថា កំណើត ៤ ដូចក្នុងប្រយោគជាដើមថា ចតស្សោ ខោ ឥមា សារិបុត្ត យោនិយោ ម្នាលសារីបុត្ត កំណើត ( របស់ សត្វ ) នេះមាន ៤ ដូច្នេះ ។ មកក្នុងអត្ថថា ហេតុ ដូចក្នុងប្រយោគជាដើម ថា យោនិ ហេស្បា១ ភូមិជ ផលស្ស អធិគមាយ ម្នាលភូមិជៈ ព្រោះមាន ។