អត្ថរបស់យោនិសព្ទ

ក្បាលទី 36 · ទំព័រ 284

ទំនងដែលនាំឲ្យត្រាស់ដឹងនូវផលបាន ដូច្នេះ ។ មកក្នុងអត្ថថា ទ្វារប្រសូត ដូចក្នុងប្រយោគជាដើមថា ន ចាហំ ព្រាហ្មណំ ព្រូមិ យោនិជំ មត្តិសម្ភវ តថាគតនឹងហៅអ្នកកើតអំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណីជាមាតា ថា ជាព្រាហ្មណ៍ក៏ទេ និងដូចប្រយោគមួយគាថាថា តមេនំ កម្មជ្ជវាតានិ ព្វត្តិត្វា ឧទ្ធំ បទំ អធោសិរំ សម្បរិវត្តេត្វា មាតុ យោនិមុខេ សម្បដិបទេន្តិ ។ កម្មជ្ជវាតកើតឡើង បក់ទារកនោះ ឲ្យមានជើងឡើងលើ ឲ្យមានក្បាលចុះក្រោម ហើយឲ្យធ្លាក់ទៅក្នុងទ្វារប្រសូតិ របស់មាតា ដូច្នោះ ។ តែក្នុងទីនេះ លោកបំណងយកហេតុ ។ បទថា អស្ស ប្រែថា ដោយ ។ បទថា អារទ្ធា បានដល់ តាំងទុក ផ្គងទុក ឬឲ្យសម្រេចចប់រិបូណ៌ ។ ក្នុងបទថា អាសវានំ ខយាយ នេះ ឈ្មោះថា អាសវៈ ព្រោះហូរ ចេញ លោកអធិប្បាយថា អាសវៈទាំងឡាយហូរ គឺផ្សាយចេញតាមភ្នែកខ្លះ ចិត្តខ្លះ ។ ម្យ៉ាងទៀត ឈ្មោះថា អាសវៈ ព្រោះហូរចាកធម៌ដល់គោត្រភូ ចាកឱកាស ដល់ភវគ្គព្រហ្ម អធិប្បាយថា អាសវៈទាំងឡាយធ្វើឱកាសនោះ ក្នុងធម៌ទាំងនោះទុកខាងក្នុងប្រព្រឹត្តទៅ ។ អាការនេះមានសេចក្តីថា ធ្វើទុក ខាងក្នុង ។ ឈ្មោះថា អាសវៈ ព្រោះអត្ថថា ត្រាំទុកយូរ ដូចគ្រឿងត្រាំ មាន ទឹកផ្អែមជាដើម ។ ទឹកផ្អែមជាដើម ដែលសត្វលោកត្រាំទុកយូរ ហៅថា អាសវៈ ។ កិលេសទាំងនេះ គួរជាអាសវៈ ព្រោះអត្ថថា ត្រាំទុកយូរ សម ដូចព្រះមានព្រះភាគត្រាស់ថា បុរិមា ភិក្ខវេ កោដិ ន បញ្ញាយតិ អវិជ្ជាយ ឥតោ បុព្វេ អវិជ្ជា នាហោសិ ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់ អវិជ្ជាមិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុនអំពីកាលនេះ ដូច្នេះ ។ ម្យ៉ាងទៀត ឈ្មោះថា អាសវៈ ព្រោះហូរទៅ ស្ទុះទៅកាន់សង្សារទុក្ខដ៏ទូលាយ ក្នុង ទីនេ