អត្ថរបស់អាសវក្ខយសព្ទ

ក្បាលទី 36 · ទំព័រ 287

មិនទៀង ការអន្តរធាន លោកពោលថា ការអស់ទៅនៃអាសវៈទាំងឡាយ ។ ខយ សព្ទ មកក្នុងអត្ថថា អាការអស់ទៅ ការមិនមាន ការអស់ ការមិនកើតនៃអាសវៈទាំងឡាយ ដូចក្នុងប្រយោគនេះថា ជានតោ អហំ ភិក្ខវេ បស្សតោ អាសវានំ ខយំ វទាមិ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈធម៌ទាំងឡាយ របស់បុគ្គលអ្នកដឹង អ្នក ឃើញ … ដូច្នេះ ។ មកក្នុងអត្ថថា អរិយមគ្គដែលអស់នៃអាសវៈ ដូចក្នុង ប្រយោគជាដើមថា សេក្ខស្ស សិក្ខមានស្ស ឧជុមគ្គានុសារិនោ ខយស្មឹ បឋមំ ញាណំ តតោ អញ្ញា អនន្តរា ។ ញាណជាបឋម ក្នុងកិរិយាអស់ទៅ កើតឡើងដល់សេក្ខបុគ្គល អ្នកកំពុងសិក្សា អ្នករពឫករឿយៗ នូវផ្លូវដ៏ត្រង់ … ដូច្នេះ ។ មកក្នុងអត្ថថា ផល ដូចក្នុងប្រយោគជាដើមថា អាសវានំ ខយា សមណោ ហោតិ ជាសមណៈព្រោះអស់នូវអាសវៈទាំងឡាយ ដូច្នេះ ។ មកក្នុងអត្ថថានិព្វាន ដូចក្នុងប្រយោគជាដើមថា បរវជ្ជានុបស្សសិស្ស និច្ចំ ឧជ្ឈានសញ្ញិនោ អាសវា តស្ស វឌ្ឍន្តិ អារា សោ អាសវក្ខយា ។ កាលបុគ្គលគយឃ្លាំមើលទោស របស់បុគ្គលដទៃជាប្រក្រតី មានការសម្គាល់ហេតុក្នុងការពោលទោស ( អ្នកដទៃ ) ជា និច្ចជាប្រក្រតី អាសវៈទាំងឡាយរបស់បុគ្គលនោះ តែង ចម្រើន បុគ្គលនោះ ឈ្មោះថា ស្ថិតនៅឆ្ងាយអំពីធម៌ ជាគ្រឿងអស់អាសវៈ ដូច្នេះ ។ ក្នុងសូត្រនេះ លោកពោលថា អាសវានំ ខយាយ សំដៅដល់ ផល អធិប្បាយថា ដើម្បីជាប្រយោជន៍ដល់អរហត្តផល ។ បទថា សំវេជនីយេសុ ឋានេសុ បានដល់ ក្នុងឋានៈដែលឲ្យកើត សេចក្តីសង្វេគ គឺក្នុងវត្ថុដែលគួរសង្វេគ មានជាតិជាដើម វត្ថុដែលគួរសង្វេគ ទាំងនេះ គឺជាតិ ជរា ព្យាធិ មរណៈ អបាយទុក្ខ អតីតវដ្តមូលទុក្ខ អនាគត វដ្តមូលទុក្ខ ទុក្ខព្រោះការស្វែងរកអាហារក្នុងបច្ចុប្បន្ន ឈ្មោះថា ឋានៈដែ