វិតក្កសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ វិតក្កមាន ២ យ៉ាង គឺខេមវិតក្កៈ ( វិតក្កប្រកបដោយករុណាជាដើម ) ១ វិវេកវិតក្ក ( វិតក្កប្រកបដោយ វិវេក ) ១ តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអ្នករីករាយ ក្នុងសេចក្តីមិន ព្យាបាទ ត្រេកអរហើយ ក្នុងសេចក្តីមិនព្យាបាទ ម្នាលភិក្ខុទាំងឡាយ វិតក្កៈ នេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងសេចក្តីមិនព្យាបាទ ត្រេកអរក្នុងសេចក្តីមិនព្យាបាទថា តថាគតមិន បានបៀតបៀនសត្វណាមួយ ដែលនៅតក់ស្លុត ឬដែលនឹងធឹង ដោយសេចក្តី ប្រព្រឹត្ត ( កាយប្រយោគ ឬវចីប្រយោគ ) នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតជាអ្នករីករាយក្នុងវិវេក ត្រេកអរក្នុងវិវេក ម្នាលភិក្ខុទាំងឡាយ វិតក្កនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជា អ្នករីករាយក្នុងវិវេក ត្រេកអរក្នុងវិវេកថា អកុសលនោះ តថាគតបានលះ អស់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នក ទាំងឡាយ គួររីករាយក្នុងសេចក្តីមិនព្យាបាទ ត្រេកអរក្នុងសេចក្តីមិនព្យាបាទ ចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះ អ្នកទាំងឡាយនោះ ដែលរីករាយ ក្នុងសេចក្តីមិនព្យាបាទ ត្រេកអរក្នុងសេចក្តី មិនព្យាបាទថា យើងទាំងឡាយ មិនបៀតបៀនសត្វណាមួយ ដែលតក់ស្លុត ឬដែលនឹងធឹង ដោយសេចក្តីប្រព្រឹត្តនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ ចូររីករាយក្នុងវិវេក ចូរត្រេកអរក្នុងវិវេកចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ