អត្ថរបស់តថាគតសព្ទ

ក្បាលទី 36 · ទំព័រ 293

សូត្រទី ១ ។ ៥ ក្នុងវិតក្កសូត្រទី ១ នៃវគ្គទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ តថាគត សព្ទ ក្នុងបទថា តថាគតំ ភិក្ខវេ នេះ រមែង ប្រាកដក្នុងវោហារថា សត្វ និងសម្មាសម្ពុទ្ធជាដើម ។ ប្រាកដក្នុងវោហារថា សត្វ ដូចក្នុងបទជាដើមថា ហោតិ តថាគតោ បរម្មរណា សត្វលុះរំលាយ ខន្ធទៅខាងមុខអំពីសេចក្តីស្លាប់ … ដូច្នេះ ។ ប្រាកដក្នុងអត្ថថា សម្មាសម្ពុទ្ធ ដូចក្នុងប្រយោគជាដើមថា តថាគតំ ទេវមនុស្សបូជិតំ ពុទ្ធំ នមស្សាម សុវត្ថិ ហោតុ ។ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយ ដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ដូច្នេះ ។ ប្រាកដក្នុងអត្ថថា ធម៌ ដូចក្នុងប្រយោគជាដើមថា តថាគតំ ទេវមនុស្សបូជិតំ ធម្មំ នមស្សាម សុវត្ថិ ហោតុ ។ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី ដូច្នេះ ។ ប្រាកដក្នុងអត្ថថា សង្ឃ ដូចក្នុងប្រយោគជាដើមថា តថាគតំ ទេវមនុស្សបូជិតំ សង្ឃំ នមស្សាម សុវត្ថិ ហោតុ ។ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ដូច្នេះ ។ តែក្នុងទីនេះ ប្រាកដក្នុងអត្ថថា សម្មាសម្ពុទ្ធ ព្រោះដូច្នោះ ក្នុងបទថា តថាគតំ នេះ លោកពោលដល់ព្រះមានព្រះភាគថា ជាតថាគតដោយហេតុ ៨ ប្រការ ។ ហេតុ ៨ ប្រការដូចម្តេច ។ ឈ្មោះថា តថាគត ព្រោះយាង មកយ៉ាងនោះ ។ ឈ្មោះថា តថាគត ព្រោះយាងទៅយ៉ាងនោះ ។ ឈ្មោះ ថា តថាគត ព្រោះដឹងលក្ខណៈដែលពិត ។ ឈ្មោះថា តថាគត ព្រោះត ្រាស់ដឹងធម៌ដែលពិត ដោយសេចក្តីពិត ។ ឈ្មោះថា តថាគត ព្រោះ ទ្រង់ឃើញការពិត ។ ឈ្មោះថា តថាគត ព្រោះទ្រង់ទូន្