ទេសនាសូត្រ

ក្បាលទី 36 · ទំព័រ 366

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះធម៌ទេសនារបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាង ដោយបរិយាយ ។ ធម៌ទេសនា ២ យ៉ាង តើដូចម្តេច ។ គឺអ្នកទាំងឡាយ ចូរឃើញនូវបាបថាជាបាប នេះជាធម៌ទេសនា ទី ១ លុះអ្នកទាំងឡាយ ឃើញនូវបាបថាជាបាបហើយ ចូរនឿយណាយ ចូរជិនឆ្អន់ ចូរផុតស្រឡះចាកបាបនោះ នេះឯងជាធម៌ទេសនាទី ២ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ទេសនារបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាងនេះឯង ដោយបរិយាយ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា អ្នកចូរឃើញនូវព្រះវាចា ដោយបរិយាយនៃព្រះតថាគត ជាព្រះពុទ្ធ ដែលទ្រង់មានសេចក្តីអនុគ្រោះ ដល់សព្វ សត្វផង នូវធម៌ទេសនា ២ យ៉ាង ដែលព្រះតថាគត ប្រកាសហើយផង អ្នកទាំងឡាយ ជាអ្នកឈ្លាស ចូរ ឃើញនូវអំពើបាប អ្នកទាំងឡាយ ចូរលះបង់នូវបាប ក្នុងបាបនោះ តអំពីនោះទៅ ចូរអ្នកទាំងឡាយ មាន ចិត្តប្រាសចាកសេចក្តីត្រេកអរហើយ នឹងធ្វើនូវទីបំផុត នៃទុក្ខបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ២ ។ ៥