អដ្ឋកថាវិជ្ជាសូត្រ

ក្បាលទី 36 · ទំព័រ 372

ក្នុងវិជ្ជាសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បុព្វង្គមា បានដល់ ជាប្រធាន ដោយអាការ ២ យ៉ាង គឺដោយសហជាតប្បច្ច័យ និងឧបនិស្សយប្បច្ច័យ ឬជាហេតុជាប្រធាននៃអកុសលធម៌ខាងមុខ ។ ពិតហើយ ការកើតឡើងនៃអកុសល វៀរចាកអវិជ្ជាហើយ មិនមាន ។ បទថា សមាបត្តិយា បានដល់ ការដល់ព្រម គឺការប្រព្រឹត្តទៅដើម្បីបានចំពោះ នូវសភាវៈ ។ ភាពជាឧបនិស្សយប្បច្ច័យនៃអកុសលធម៌ទាំងឡាយ ដោយ ភាពជាបច្ច័យនៃអយោនិសោមនសិការ ដោយការបិទបាំងទោស នៃការ ប្រព្រឹត្តទៅរបស់អកុសល និងដោយការដែលលះមិនបាន រមែងប្រាកដក្នុង សេចក្តីនោះ ។ គតិទាំងអស់ ឈ្មោះថា ទុគ្គតិ ក្នុងគាថានេះ ព្រោះជាទីតាំងនៃទុក្ខ មាន ព្យាធិ និងមរណៈជាដើម ដោយប្រការដូច្នេះ ។ ម្យ៉ាងទៀត កាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត ឈ្មោះថា ទុគ្គតិ ព្រោះគតិដែលត្រូវកិលេស មាន រាគៈជាដើមប្រទូស្ត ប្រព្រឹត្តទៅតាមកាយ វាចា និងចិត្ត ។ បទថា អស្មឹ លោកេ បានដល់ ក្នុងលោក ឬក្នុងមនុស្សគតិ ។ បទថា បរម្ញិ ច បានដល់ ក្នុងគតិដទៃចាកមនុស្សគតិនោះ ។ បទថា អវិជ្ជាមូលិកា សព្វា បានដល់ ការវិបត្តិនៃទុច្ចរិតទាំងអស់នោះ មានអវិជ្ជាជាមូលតែម្យ៉ាង ព្រោះមានអវិជ្ជា ជាប្រធាន ដោយន័យដូចពោលហើយ ។ បទថា ឥច្ឆាលោភសមុស្សយា សេចក្តីថា ឈ្មោះថា ឥច្ឆាលោភសមុស្សយា ព្រោះការប្រាថ្នា មានលក្ខណៈ ស្វែងរកវត្ថុដែលមិនដល់ព្រម និងដែលសេចក្តីលោភ មានលក្ខណៈចង់បាន នូវវត្ថុដែលដល់ព្រមហើយ បង្កឡើង គឺសន្សំ ។ បទថា យតោ បានដល់ ព្រោះមានអវិជ្ជាជាហេតុ ជាបុគ្គលត្រូវអវិជ្ជាបិទបាំង ។ បទថា បបិច្ឆោ បានដល់ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនឃើញទោស ធ្វើនូវការបោក បញ្ឆោតជាដើម ដោយការសរសើរគុណដែលមិនមា