អដ្ឋកថាបញ្ញាសូត្រ
ក្នុងបញ្ញាសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សុបរិហីនា បានដល់ សាបសូន្យ ។ បទថា យេ អរិយាយ បញ្ញាយ បរិហីនា សេចក្តីថា សត្វពួកណាសាបសូន្យចាកវិបស្សនាបញ្ញា និងមគ្គប្បញ្ញា ដែលជាអរិយៈ គឺបរិសុទ្ធ ព្រោះតាំងនៅឆ្ងាយចាកកិលេសទាំងឡាយ ដោយ ការដឹងនូវការកើត និងការវិនាសនៃខន្ធ ៥ និងដោយការចាក់ធ្លុះអរិយសច្ច ៤ សត្វទាំងនោះ គឺវិនាសច្រើនពន់ពេក ចាកសម្បត្តិដែលជាលោកិយ និង លោកុត្តរ សួរថា សត្វទាំងនោះ ជាប្រភេទពួកណា ឆ្លើយថា ជាការពិត សត្វពួកណា ប្រកបដោយកម្មាវារណៈ សត្វទាំងនោះ វិនាស គឺខ្វះខាត សាបសូន្យច្រើន ដោយចំណែកមួយ ដោយភាពជាអ្នកទៀងចំពោះការឃើញ ខុស ដូចលោកពោលថា ទុគ្គតិ បដិកង្ខា ទុគ្គតិរមែងសង្ឃឹមបាន ដូច្នេះ ។ សូម្បីព្រមព្រៀងដោយគ្រឿងការពារ គឺវិបាក ក៏សាបសូន្យ ។ ម្យ៉ាងទៀត គប្បីជ្រាបក្នុងធម៌ចំណែកស ដែលជាសម្មាទិដ្ឋិ វៀរចាកអាវារណៈ ៣ យ៉ាង និងជាអ្នកប្រកបដោយកម្មស្សកតាញាណ ឈ្មោះថា មិនវិនាស ។ បទដ៏សេស គប្បីជ្រាបដោយទំនងដែលមានន័យដូចពោលហើយនោះឯង ។ ក្នុងគាថាទាំងឡាយ គប្បីជ្រាបអធិប្បាយដូច្នេះ បទថា បញ្ញាយ ជា បញ្ចមីវិភត្តិ សេចក្តីថា ព្រោះការវិនាសទៅចាកវិបស្សនាញាណ និង មគ្គញ្ញាណ ។ បទថា បញ្ញាយ នេះ ជាឆដ្ឋីវិភត្តិ សេចក្តីថា ព្រោះវិនាស ទៅនៃញាណដែលបានពោលហើយ ។ ម្យ៉ាងទៀត ការមិនឲ្យកើតឡើងនៃ ញាណ ដែលគួរឲ្យកើតនោះឯង ជាការវិនាសក្នុងបទនេះ ។ បទថា និវិដ្ឋំ នាមរូបស្មឹ បានដល់ ជាអ្នកតាំងមាំហើយ គឺឈមចុះហើយក្នុងនាមរូប គឺ ឧបាទាក្ខន្ធ ៥ ដោយអំណាចតណ្ហា និងទិដ្ឋិ ដោយន័យជាដើមថា ឯតំ មម នុ៎ះរបស់អញ ដូច្នេះ ព្រោះសាបសូន្យចាកបញ្ញានោះ ។ បទថា ឥទំ សច្ចន្តិ មញ្ញតិ បានដល់ រមែងសម