សុក្កធម្មសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ស ២ នេះ តែងរក្សានូវ លោក ។ ធម៌ស ២ តើដូចម្តេច ។ គឺហិរិ ១ ឱត្តប្បៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បើធម៌ស ២ នេះ មិនគប្បីរក្សានូវលោកទេ ពាក្យថា មាតាក្តី ម្តាយ មីងក្តី ម្តាយធំក្តី ប្រពន្ធរបស់អាចារ្យក្តី ប្រពន្ធរបស់គ្រូក្តី មិនប្រាកដ ក្នុង លោកនេះបានឡើយ លោកនឹងដល់នូវការច្របូកច្របល់គ្នា ដូចជាសត្វពពែ កែះ មាន់ ជ្រូក ឆ្កែ និងចចកដូច្នោះ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែ ធម៌ស ២ នេះ តែងរក្សានូវលោក បានជាពាក្យថា មាតាក្តី ម្តាយមីងក្តី ម្តាយ ធំក្តី ប្រពន្ធរបស់អាចារ្យក្តី ប្រពន្ធរបស់គ្រូក្តី ទើបប្រាកដបាន ។ លុះព្រះមាន ព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រ នោះថា បើហិរិ និងឱត្តប្បៈ មិនមានដល់សត្វទាំងឡាយណា សព្វកាលទេ សត្វទាំងឡាយនោះ ជាអ្នកឃ្លាតចាក ឫសគល់នៃធម៌សមាន ដំណើរទៅកាន់ជាតិ និង មរណៈ ។ ចំណែកសត្វទាំងឡាយណា តម្កល់ទុកនូវ ហិរិ និងឱត្តប្បៈ ដោយប្រពៃ សព្វកាល សត្វទាំងឡាយ នោះ ជាអ្នកមានព្រហ្មចរិយៈចម្រើនហើយ ជាអ្នកស្ងប់ អស់ភពតទៅទៀតហើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។ ៥