អជាតសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតដែលមិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន ម្នាលភិក្ខុទាំងឡាយ បើ ធម្មជាតដែលមិនកើត មិនមាន មិនធ្វើ ដែលបច្ច័យមិនតាក់តែង និងមិន បានមានហើយ ការរលាស់ចេញចាកធម្មជាត ដែលកើត ដែលមាន ដែល បានធ្វើ ដែលបច្ច័យតាក់តែង ក៏រមែងមិនប្រាកដក្នុងលោកនេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម្មជាត ដែលមិនកើត មិនមាន មិនបាន ធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន បានជាការរលាស់ចេញចាក ធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យតាក់តែងហើយ ទើបប្រាកដឡើងបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលមិនគួរត្រេកអរនឹងកាយនេះ ដែលកើត ដែលមាន ដែលកើតព្រម ដែលបានធ្វើ ដែលបច្ច័យតាក់តែង ហើយ ជារបស់មិនទៀង ជារបស់ដែលជរា និងមរណៈ តាក់តែងហើយ ជាទីនៅនៃរោគ ជារបស់ពុករលួយ មានអាហារ និងតណ្ហាជាប្រភព ( ជាដែនកើត ) ឯព្រះ និព្វានជាគ្រឿងរលាស់ចេញនូវកាយនោះ ទើបជារបស់ ស្ងប់ មិនជារបស់ប្រព្រឹត្តទៅតាមសេចក្តីត្រិះរិះ ជារបស់ ទៀង ជារបស់មិនកើត មិនកើតព្រម មិនមានសោក ប្រាសចាកសេចក្តីត្រេកអរ ការរលត់នូវហេតុនៃទុក្ខ ទាំងឡាយ ការរម្ងាប់នូវសង្ខារ ជាគុណនាំមកនូវសេចក្តី សុខ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៦ ។ ៥