អដ្ឋកថាបដិសល្លានសូត្រ

ក្បាលទី 36 · ទំព័រ 406

ក្នុងបដិសល្លានសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បដិសល្លានរាមា បានដល់ ជាអ្នកចៀសចាកសត្វ និងសង្ខារ នោះៗ ហើយនៅ សម្ងំម្នាក់ឯង ។ ឈ្មោះថា មានកាយវិវេក ព្រោះសេពនូវ មគ្គដ៏ឯក ។ ឈ្មោះថា បដិសល្លានរាមា ព្រោះមានការពួនសម្ងំ ដែលជាទី ត្រេកអរ គឺជាទីពេញចិត្ត ។ បាលីថា បដិសល្លានារាមា ដូច្នេះក៏មាន ។ ឈ្មោះថា បដិសល្លានារាមា ព្រោះជាអ្នកមានការពួនសម្ងំ ដូចពោលហើយ ជាទីមកត្រេកអរ ព្រោះគួរមកត្រេកអរ ។ បទថា វិហរថ សេចក្តីថា អ្នក ទាំងឡាយ ចូរជាបុគ្គលយ៉ាងនេះចុះ ។ ឈ្មោះថា បដិសល្លានរតា ព្រោះជា អ្នកត្រេកអរហើយ គឺត្រេកអរជានិច្ច ត្រេកអរហើយក្នុងការពួនសម្ងំ ។ ដោយហេតុមានប្រមាណបុណ្ណេះ ការប្រកបសេចក្តីព្យាយាម និងជា អ្នកមានការពួនសម្ងំ ដែលជានិមិត្តនៃការប្រកបសេចក្តីព្យាយាមនោះ លោក សម្តែងហើយ ។ ការប្រកបសេចក្តីព្យាយាម វៀរចាកធម៌ទាំងឡាយនេះ គឺ សីលសំវរៈ ជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ ភាពជា អ្នកដឹងប្រមាណក្នុងភោជន សតិ និងសម្បជញ្ញៈ រមែងប្រព្រឹត្តទៅមិនបាន ព្រោះហេតុនោះ គប្បីជ្រាបថា ធម៌ទាំងនោះ លោកពោលក្នុងទីនេះដោយ អត្ថបុណ្ណោះ ។ បទថា អជ្ឈត្តំ ចេតោសមថមនុយុត្តា បានដល់ ប្រកបចិត្តរបស់ខ្លួន ក្នុងសមថៈ ។ បទថា អជ្ឈត្តំ អត្តនោ នេះ សេចក្តីតែមួយដូចគ្នា ផ្សេងតែ ព្យញ្ជនៈបុណ្ណោះ ។ បទថា សមថំ ជាទុតិយាវិភត្តិ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ ដោយប្រកបតាមសព្ទ ។