សិក្ខានិសំសសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលមាន សិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសិក្ខាជាអានិសង្ស មាន បញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតីហើយ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្តក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជា អនាគាមី ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់ គាថាព័ន្ធនេះ ក្នុងសូត្រនោះថា តថាគតហៅនូវបុគ្គល ដែលមានការសិក្សាបរិបូណ៌ មាន ធម៌មិនបានលះបង់ មានបញ្ញាដ៏ឧត្តម បានឃើញព្រះ និព្វាន ជាទីអស់ទៅនៃជាតិនោះឯង ថាជាមុនី ទ្រទ្រង់ នូវរាងកាយ ជាទីបំផុត កម្ចាត់បង់មារ ( មានកិលេសមារ ជាដើម ) បានដល់ត្រើយនៃជរា ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងឈាន មានចិត្តតម្កល់មាំ មានព្យាយាមជាគ្រឿង ដុតកម្តៅកិលេស ឃើញព្រះនិព្វានជាទីអស់ទៅនៃជាតិ គ្របសង្កត់នូវមារ ព្រមទាំងសេនា សព្វកាល ដល់ ត្រើយនៃជាតិ និងមរណៈ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៩ ។ ៥