អដ្ឋកថាសិក្ខានិសំសសូត្រ
ក្នុងសិក្ខានិសំសសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា សិក្ខា ក្នុងបទថា សិក្ខានិសំសា នេះ ព្រោះត្រូវសិក្សា សិក្ខានោះ មាន ៣ យ៉ាង គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិបញ្ញាសិក្ខា ១ ឈ្មោះថា សិក្ខានិសំសា ព្រោះមានសិក្ខា ៣ យ៉ាងនោះជាអានិសង្ស មិន មែនលាភសក្ការៈ និងការសរសើរឡើយ ។ បទថា វិហរថ បានដល់ អ្នក ទាំងឡាយ ចូរជាអ្នកមានសិក្ខាជាអានិសង្សចុះ អធិប្បាយថា អ្នកទាំងឡាយ ចូរជាអ្នកឃើញអានិសង្សក្នុងសិក្ខា ៣ យ៉ាងនោះ គឺឃើញអានិសង្សដែល គួរនឹងបានដោយសិក្ខា ៣ យ៉ាងនោះចុះ ។ បទថា បញ្ញុត្តរា សេចក្តីថា ឈ្មោះថា មានបញ្ញាក្រៃលែង ព្រោះក្នុងសិក្ខា ៣ យ៉ាងនោះ មានបញ្ញា ពោលគឺ អធិប្បបញ្ញាសិក្ខា មានបញ្ញានោះក្រៃលែង គឺជាប្រធានប្រសើរបំផុត អធិប្បាយថា បុគ្គលដែលមានសិក្ខាជាអានិសង្ស ជាអ្នកមានបញ្ញាក្រៃលែង ដូច្នេះ ។ បទថា វិមុត្តិសារា បានដល់ ឈ្មោះថា មានវិមុត្តិជាសារៈ ព្រោះ មានវិមុត្តិ ដែលបានដល់អរហត្តផលជាសារៈ អធិប្បាយថា កាន់យកវិមុត្តិ តាមដែលពោលហើយនោះឯង ដោយភាពជាសារៈ ហើយតាំងនៅ ។ ពិត ហើយ បុគ្គលដែលមានសិក្ខាជាអានិសង្ស និងមានបញ្ញាក្រៃលែង រមែងមិន ប្រាថ្នាភពវិសេសឡើយ ។ ម្យ៉ាងទៀត ជនទាំងឡាយសង្ឃឹមសេចក្តីចម្រើន រមែងប្រាថ្នានូវវិមុត្តិបុណ្ណោះ ដោយភាពជាសារៈ ។ បទថា សតាធិបតេយ្យា បានដល់ ឈ្មោះថា មានសតិជាធំ ព្រោះមានសតិជាធំ ដោយអត្ថថា ធ្វើឲ្យ ចម្រើន អធិបតិនោះឯង ធ្វើឲ្យជា អធិបតេយ្យំ អធិប្បាយថា មានចិត្តតាំងមាំ នៅក្នុងសតិប្បដ្ឋាន ៤ ខ្វល់ខ្វាយដោយសមថៈ និងវិបស្សនា ដោយគោល វិបស្សនា មានកាយានុបស្សនាជាដើម ។ ម្យ៉ាងទៀត គប្បីជ្រាបអត្ថក្នុងបទ នេះយ៉ាងនេះថា ម្នាលភិក្