អបាយិកសូត្រ

ក្បាលទី 36 · ទំព័រ 426

ក្នុងអបាយិកសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អបយិកា ឈ្មោះថា អបយ ព្រោះនឹងកើតក្នុង អបាយ ។ ឈ្មោះថា នេរយិកា ព្រោះកើតក្នុងនរក ។ បទថា ឥទមប្បហាយ បានដល់ ព្រោះមិនលះនូវការប្រព្រឹត្តអាក្រក់ ២ យ៉ាង ដែលពោលដល់ក្នុង កាលឥឡូវនេះ អធិប្បាយថា ព្រោះមិនលះវាចា ចិត្ត និងទិដ្ឋិ ដែលប្រព្រឹត្ត ទៅហើយ ដោយបដិបត្តិមកយ៉ាងនោះ លើកតម្កើងមកយ៉ាងនោះ ។ បទថា អព្រហ្មចារី សេចក្តីថា ឈ្មោះថា ព្រហ្មចារី ព្រោះប្រព្រឹត្តព្រហ្មចរិយៈ គឺធម៌ ដ៏ប្រសើរ ។ ម្យ៉ាងទៀត ឈ្មោះថា ព្រហ្មចរិយំ ព្រោះមានការប្រព្រឹត្តព្រហ្មចរិយៈដ៏ប្រសើរ ។ ឈ្មោះថា អព្រហ្មចរិយេន ព្រោះមិនមែនព្រហ្មចារី អធិប្បាយថា បុគ្គលទ្រុស្តសីល ជាព្រហ្មចារីក្លែងក្លាយ ។