អដ្ឋកថាអបាយិកសូត្រ
បទថា ព្រហ្មចារិប្បដិញ្ញោ បានដល់ ប្តេជ្ញាយ៉ាងនេះថា ខ្ញុំជាព្រហ្មចារី ។ បទថា បរិ- បុណ្ណំ បានដល់ មិនខ្វះខាត ព្រោះមិនមានការពព្រុស ពពាលជាដើម ។ បទថា បរិសុទ្ធំ បានដល់ បរិសុទ្ធ ព្រោះមិនមានឧបក្កិលេស ។ បទថា អមូលកេន បានដល់ ដោយអព្រហ្មចរិយៈ គឺដោយការប្រព្រឹត្តមិនប្រសើរ វៀរចាកមូល មានហេតុជាដើម គឺវៀរចាកមូលក្នុងការចោទទាំងឡាយនេះ គឺបានឃើញហើយ បានស្តាប់ហើយ បានរង្កៀសហើយ ។ បទថា អព្រហ្មចរិយេន បានដល់ ដោយប្រព្រឹត្តមិនប្រសើរ ។ បទថា អនុទ្ធំសេតិ បាន ដល់ ទាំងដឹងថា បុគ្គលនោះ បរិសុទ្ធនៅតែកម្ចាត់ បៀតបៀន ចោទ ឬជេរ ដោយរឿងបារាជិក ។ ក្នុងគាថាទាំងឡាយ មានពាក្យអធិប្បាយដូចតទៅនេះ បទថា អភូតវាទី បានដល់ មិនឃើញទោសនៃអ្នកដទៃឡើយ ពោល មុសាវាទ ដោយមិនពិត ឥតប្រយោជន៍ ហើយបង្កាច់អ្នកដទៃ ។ បទថា កត្វា បានដល់ ឬបុគ្គលណាធ្វើនូវកម្មលាមក ហើយនៅពោលថា អញមិន បានធ្វើកម្មនេះ ។ បទថា ឧភោបិ តេ បេច្ច សមា ភវន្តិ បានដល់ ជនទាំង ២ ពួកនោះ កាលទៅកាន់លោកដទៃអំពីលោកនេះហើយ ជាអ្នកស្មើគ្នាដោយ គតិ ព្រោះចូលដល់នរក ។ ក្នុងនរកនោះ កំណត់គតិរបស់ជន ២ ពួក តែ មិនបានកំណត់អាយុរបស់ពួកគេទេ ព្រោះបុគ្គលធ្វើបាបច្រើន រមែងឆេះក្នុង នរកយូរ បុគ្គលធ្វើបាបតិច រមែងឆេះក្នុងនរកអស់កាលតិចតួច ព្រោះកម្មនៃ ជន ២ ពួកនោះលាមកដូចគ្នា ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ថា និហីនកម្មា មនុជា បរត្ថ ដូច្នេះ ។ គួរភ្ជាប់បទថា បរត្ថ ដោយបទថា បេច្ច