ទិដ្ឋិសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយត្រ ូវទិដ្ឋិទាំង ២ រួបរឹតហើយ ពួក ១ រមែងជាប់នៅ ពួក ១ រមែងស្ទុះទៅ ចំណែកឯពួកបុគ្គលមានចក្ខុ រមែងឃើញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ រមែងជាប់នៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយក្នុងភព ត្រេកអរក្នុងភព ស្រើបស្រាលក្នុងភព កាល តថាគតសម្តែងធម៌ ដើម្បីរម្លត់ភព ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយនោះ ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះសប់ ម្នាលភិក្ខុទាំងឡាយ ទេវតានិ ងមនុស្សទាំងឡាយពួក ១ រមែងជាប់នៅយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ពួក ១ រមែងស្ទុះទៅ តើដូចម្តេច ។ ទេវតា និង មនុស្សទាំងឡាយពួក ១ កាលជិនឆ្អន់ នឿយណាយ ស្អប់ខ្ពើមភព រមែង ត្រេកអរចំពោះការប្រាសចាកភពថា ម្នាលអ្នកដ៏ចម្រើន បានឮថា អត្តភាព នេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងដាច់សូន្យ វិនាសទៅ មិនកើត ទៅក្នុងខាងមុខទៀត ព្រោះហេតុណា នេះជាធម្មជាតស្ងប់រម្ងាប់ នេះជាធម្មជាត ដ៏ឧត្តម នេះជាធម្មជាតដ៏ពិត ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ពួក ១ រមែងស្ទុះទៅយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះចំណែក បុគ្គលអ្នកមានចក្ខុ រមែងឃើញ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ឃើញ នូវខន្ធបញ្ចកៈ ដោយសភាវៈពិត លុះឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈ ពិតហើយ ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរម្លត់នូវខន្ធបញ្ចកៈ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គលមានចក្ខុ រមែង ឃើញយ៉ាងនេះឯង ។