អដ្ឋកថាទិដ្ឋិសូត្រ
ក្នុងទិដ្ឋិសូត្រទី ១២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទ្វីហិ ទិដ្ឋិគតេហិ នេះ ទិដ្ឋិគតៈ ក៏គឺទិដ្ឋិនោះឯង ដូចក្នុងបទជាដើមថា គូថគតំ មុត្តគតំ គឺលាមក និងមូត្រ ដូច្នេះ ។ ទិដ្ឋិ ទាំងឡាយ ដែលមានឋានៈជាទិដ្ឋិ ព្រោះត្រឹមតែដល់ទិដ្ឋិ ដោយប្រការដែល ទទេចាកការកាន់យក ដោយទិដ្ឋិទាំងនោះ ។ បទថា បរិយុដ្ឋិតា បានដល់ គ្របសង្កត់ ឬពាក់ព័ន្ធ ។ សព្ទថា បរិយុដ្ឋាន មានអត្ថថា ពាក់ព័ន្ធ ដូចក្នុង បទជាដើមថា ចោរា មគ្គេ បរិយុដ្ឋឹសុ ពួកចោរពួនស្កាត់ត្រង់ផ្លូវ ដូច្នេះ ។ បទថា ទេវ បានដល់ ឧបបត្តិទេវៈ ។ ឯឧបបត្តិទេពទាំងនោះ លោកហៅថា ទេវ ព្រោះលេង គឺលេងដោយកាមគុណដ៏ក្រៃលែង និងឧត្តម និងដោយ ឈានជាដើម ឬដល់ គឺសម្រេចប្រយោជន៍ដែលខ្លួនប្រាថ្នា ដោយអានុភាព នៃឫទ្ធិ ឈ្មោះថា មនុស្សា ព្រោះជាអ្នកមានចិត្តខ្ពស់ ។ ម្យ៉ាងទៀត បទនេះ លោកពោលដោយការចង្អុលបង្ញាញដោយកំពូលដ៏ក្រៃលែងថា សព្ទថា ទេវមនុស្សានំ ជាសាស្តារបស់ទេវតា និងមនុស្សទាំងឡាយ ។ បទថា ឱលិយន្តិ ឯកេ សេចក្តីថា ទេវតា និងមនុស្សពួកខ្លះ រមែងពាក់ព័ន្ធ រមែងជាប់ រមែង ដល់នូវការសុបសៅ តែងមិនចេញទៅអំពីនោះ ដោយការឃើញថាទៀង ដែលជាការជាប់ និងការប្រកាន់មាំក្នុងភពទាំងឡាយថា សស្សតោ អត្តា ច លោកោ ច ខ្លួន និងលោកទៀង ដូច្នេះ ។ បទថា អតិធាវន្តិ សេចក្តីថា មិនដល់នូវការសម្ពន្ធ ដោយភាពជាហេតុផលរបស់សភាវធម៌ សូម្បីមាន សភាវៈទម្លាយទៅ ដោយបរមត្ថ ព្រោះស្ទុះទៅក្នុងភពនោះៗ ដោយការកាន់ យកន័យដែលជាសេចក្តីផ្សេងគ្នា ព្រោះដូច្នោះ រមែងស្ទុះទៅ គឺឈានកន្លង នូវភាពជាធម៌ ក្នុងការទាក់ទងបដិបត្តិដើម្បីរម្លត់ភព ក្នុងភាពសូន្យថា ឧច្ឆិជ្ជតិ អត្តា ច លោកោ ច ន ហោតិ បរម្មរណ