អកុសលមូលសូត្រ

ក្បាលទី 36 · ទំព័រ 439

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលនេះ មាន ៣ ។ អកុសលមូល ៣ តើដូចម្តេច ។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជា អកុសលមូល ១ មោហៈ ជាអកុសលមូល ១ ។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា លោភៈ ទោសៈ មោហៈ ដែលកើតអំពីខ្លួន តែង បៀតបៀននូវបុរសមានចិត្តលាមក ដូចជាផ្លែបឫស្សី តែងបៀតបៀននូវដើមរបស់វា ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១ ។