អដ្ឋកថាអកុសលមូលសូត្រ
ក្នុងអកុសលមូលសូត្រទី ១ នៃតិកនិបាត គប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា តីណិ ជាការកំណត់រាប់ចំនួន ។ បទថា ឥមានិ ជា ពាក្យចង្អុលបង្ញាញដល់ទីនៅចំពោះមុខ ។ បទថា អកុសលមូលានិ ជាតួ យ៉ាងនៃធម៌ដែលទ្រង់កំណត់ ។ បទថា អកុសលមូលានិ នោះ មាន អធិប្បាយដូចតទៅនេះថា កិលេសជាត ឈ្មោះថា ជាអកុសលមូល ព្រោះ ជាអកុសលផង ជាមូលនៃអកុសលផង ។ ម្យ៉ាងទៀត ឈ្មោះថា ជាអកុសល់មូល ព្រោះជាបឫសគល់នៃអកុសលទាំងឡាយ ដោយអត្ថថា ជាហេតុ ជាបច្ច័យ ជាបភវៈ គឺជាដែនកើតមុន ជាជនកៈ គឺអ្នកឲ្យកំណើត ជា សមុដ្ឋាបកៈ គឺជាអ្នកស្ថាបនា ជានិព្វត្តកៈ គឺជាអ្នកឲ្យកើតនៃអកុសលធម៌ ទាំងឡាយ អធិប្បាយថា ជាករណៈ ( ហេតុ ) នៃអកុសលធម៌ទាំងឡាយ ។ ព្រោះថា ការណៈ លោកហៅថា ហេតុ ព្រោះជាដែន ប្រព្រឹត្តទៅនៃផល ហៅថា បច្ច័យ ព្រោះជាហេតុឲ្យកើតផលអាស្រ័យ ប្រព្រឹត្តទៅ ហៅថា បភវៈ ព្រោះជាដែនកើតមុននៃផល ហៅថា ជនកៈ ព្រោះញ៉ាំងផលរបស់ ខ្លួនឲ្យកើត ហៅថា សមុដ្ឋាបកៈ ព្រោះឲ្យនូវផ្លែផ្កា និងហៅថា និព្វត្តៈ ព្រោះញ៉ាំងផលឲ្យកើតឡើង យ៉ាងណា កិលេសជាត មានលោភៈជាដើម ឈ្មោះថា ជាឫសគល់ ព្រោះអត្ថថា ជាទីតាំងនៃអកុសលទាំងឡាយក៏ដូច្នោះ ព្រោះដូច្នោះ ទើបមានអធិប្បាយថា បទថា អកុសលមូលានិ សេចក្តីថា ជាហេតុឲ្យអកុសលធម៌ទាំងឡាយសម្រេចភាពជាធម៌ ដែលសម្បូរហើយ ។ ឯអាចារ្យពួកខ្លះពោលថា សេចក្តីលោភ ដែលឲ្យអកុសលទាំងឡាយ សម្រេចភាពជាអកុសល ជាមូលនៃអកុសលទាំងឡាយ មានលោភៈជាដើម ដូចពូជនៃស្រូវសាលីជាដើម ជាមូលនៃស្រូវសាលីជាដើម និងដូចទឹកថ្លានៃ កែវមណីជាដើម ជាមូលនៃពន្លឺរបស់អញ្ញមណីជាដើមដូច្នោះ កាលបើដូច្នោះ ក្នុងរូបដែលមានអកុសលចិត្តជាសមុដ្ឋាន មិនគប្បីមានភាពដែលអកុសលធម៌ ទាំងនោះជាហេតុ ជ