អដ្ឋកថាទុតិយវេទនាសូត្រ

ក្បាលទី 36 · ទំព័រ 471

ក្នុងទុតិយវេទនាសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទុក្ខតោ ទដ្ឋព្វា សេចក្តីថា សុខវេទនាគប្បីឃើញដោយញាណចក្ខុថា ជាទុក្ខ ដោយអំណាចនៃវិបរិណាមទុក្ខ ។ បទថា សល្លតោ ទដ្ឋព្វា សេចក្តីថា ទុក្ខវេទនាគប្បីឃើញថា ដូចជាព្រួញ ព្រោះភាពជាទុក្ខ ដោយ អត្ថថា នាំចេញទៅបានលំបាក ព្រោះអត្ថថា ចាក់ធ្លុះ និងព្រោះអត្ថថា បៀតបៀនខាងក្នុង ។ បទថា អនិច្ចតោ សេចក្តីថា អទុក្ខមសុខវេទនា គប្បី ឃើញថា មិនទៀង ព្រោះមានហើយ ត្រឡប់ជាមិនមាន ព្រោះមានការកើតឡើង ហើយ វិនាសទៅក្នុងទីបំផុត ព្រោះជារបស់ម្តងម្កាល និងព្រោះជា របស់ប្រឆាំងនឹងការទៀង ។ ក្នុងរឿងវេទនានេះ វេទនាទាំងអស់ ត្រូវឃើញជារបស់មិនទៀងក៏ពិត តែព្រះសាស្តា កាលទ្រង់សម្តែងអត្ថនេះថា ការឃើញទុក្ខ ជាគ្រឿងសម្គាល់ នៃវិរាគៈ ជាការត្រេកអរក្រៃលែងជាងការឃើញនូវការមិនទៀង ទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីឃើញនូវសុខវេទនាថាជាទុក្ខ គប្បីឃើញ នូវទុក្ខវេទនាថាជាព្រួញ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគត្រាស់ពាក្យនេះយ៉ាង នោះ ក៏ដើម្បីឲ្យកើតនូវការនឿយណាយក្នុងសង្ខារទាំងឡាយ ដែលបុថុជ្ជន ប្រកាន់មាំថាជាសុខ ។ ដោយពាក្យថា ទុក្ខតោ នោះ ព្រះមានព្រះភាគទ្រង់ សម្តែងដល់ភាពដែលសុខវេទនានោះថាជាទុក្ខ ព្រោះជាទុក្ខប្រចាំសង្ខារ ។ ព្រោះហេតុដែលសេចក្តីសុខជាវិបរិណាមទុក្ខ ដោយព្រះបាលីថា ធម៌ណាមិន ទៀង ធម៌នោះជាទុក្ខ ដូច្នេះ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សុខវេទនាត្រូវឃើញដោយភាពជាទុក្ខ ដូច្នេះហើយ ព្រោះហេតុដែល ទុក្ខវេទនាជាទុក្ខទុក្ខ សម្រាប់ជនទាំងឡាយ ដែលគិតថា សូម្បីសេចក្តីសុខ ដែលមានសភាពដូច្នោះ សេចក្តីទុក្ខនឹងខ្លាំងក្លាបុនណា ដូច្ន