អដ្ឋកថាបឋមឯសនាសូត្រ

ក្បាលទី 36 · ទំព័រ 478

ក្នុងបឋមឯសនាសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ការស្វែងរក គឺការស្វះស្វែង បានដល់ ការត្រិះរិះរក ឈ្មោះ ថា ឯសនា ។ ដើម្បីទ្រង់សម្តែងការស្វែងរកទាំងនោះ ដោយចែកចេញទៅ ទើបត្រាស់ពាក្យជាដើមថា កាមេសនា ។ បណ្តាបទទាំងនោះ បទថា កាមេសនា គឺការស្វែងរកកាម ឬការស្វែងរក ពោល គឺកាម ឈ្មោះថា កាមេសនា ។ សមដូចពាក្យដែលព្រះដ៏មាន ព្រះភាគត្រាស់ថា បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ តម្រេកក្នុងកាម ទាំងឡាយ សេចក្តីស្រើបស្រាលក្នុងកាមទាំងឡាយ សេចក្តី ស្នេហាក្នុងកាមទាំងឡាយ សេចក្តីអន្ទះអន្ទែងក្នុងកាមទាំងឡាយ សេចក្តីជ្រប់ក្នុងកាមទាំងឡាយ សេចក្តីចុះចិត្តស៊ប់ក្នុងកាមណា នេះហៅថា ការស្វែងរកកាម ។ ព្រោះដូច្នោះ កាមរាគៈគប្បីជ្រាបថា ជាកាមឯសនា សូម្បីក្នុង ភវេសនា គឺការស្វែងរកភព ក៏មានន័យដូចគ្នា ។ សមដូចព្រះតម្រាស់ ដែលត្រាស់ថា បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច ។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ ។ បេ ។ សេចក្តីជ្រប់ ក្នុងភពណា នេះហៅថា ការស្វែងរកភព ។ ព្រោះដូច្នោះ តម្រេកក្នុងការស្វែងរក គឺការប្រាថ្នារូបភព និងអរូបភព គប្បីជ្រាបថា ភវេសនា ។ ការស្វែងរកព្រហ្មចរិយៈ ឈ្មោះថា ព្រហ្មចរិយេសនា ដូចព្រះតម្រាស់ត្រាស់ថា បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច ។ ទិដ្ឋិ ដំណើរ គឺទិដ្ឋិ ។ បេ ។ សេចក្តីប្រកាន់ក្នុងការស្វែងរក ខុស មានសភាពយាងនេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោក មិនទៀងខ្លះ ។ បេ ។ ថា សត្វ ខាងមុខអំពីសេចក្តីស្លាប់ទៅ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ នេះហៅថា ការស្វែង