អដ្ឋកថាទុតិយឯសនាសូត្រ

ក្បាលទី 36 · ទំព័រ 482

ក្នុងទុតិយឯសនាសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ព្រហ្មរិយេសនា សហ សេចក្តីថា មួយអន្លើដោយ ការស្វែងរកព្រហ្មចរិយៈ ។ សព្ទថា ព្រហ្មចរិយេសនា នេះ ជាសព្ទនិទ្ទេស ដោយការលុបវិភត្តិចេញ ម្យ៉ាងទៀត បទថា ព្រហ្មចរិយេសនា នេះ ជា បឋមាវិភត្តិច ុះក្នុងអត្ថនៃតតិយាវិភត្តិ មានពាក្យអធិប្បាយដូចតទៅនេះថា កាមេសនា ភវេសនា រួមគ្នាជាព្រហ្មចរិយេសនា ទើបជាឯសនា ៣ យ៉ាង ។ ក្នុងបណ្តាឯសនាទាំងនោះ ដើម្បីសម្តែងព្រហ្មចរិយេសនាដោយសរុប ទើប ព្រះមានព្រះភាគត្រាស់ ពាក្យនេះទុកថា ឥតិ សច្ចបរាមាសោ ទិដ្ឋិដ្ឋានា សមុស្សយា ដែលជាទីស្ទាបអង្អែលថាជារបស់ពិត ជាទីតាំងនៃទិដ្ឋិ ជាទី ដុះដាលនៃកិលេស ដូច្នេះ ។ ពាក្យនោះ មានអធិប្បាយដូច្នេះ ការប្រកាន់មាំថា វត្ថុនេះ ពិតយ៉ាង នោះ ដោយប្រការយ៉ាងនេះ ឈ្មោះថា ឥតិ សច្ចបរាមាសោ ដូច្នេះ ។ ព្រះមាន ព្រះភាគទ្រង់សម្តែងអាការ គឺការប្រព្រឹត្តទៅនៃទិដ្ឋិថា វត្ថុនេះបុណ្ណោះ ពិត វត្ថុដទៃមិនពិត ទិដ្ឋិនោះឯង ឈ្មោះថា ទិដ្ឋិដ្ឋានា ព្រោះជាហេតុនៃការ មិនមានប្រយោជន៍គ្រប់យ៉ាង សមដូចព្រះមានព្រះភាគ ត្រាស់ក្នុងអង្គុត្តរនិកាយ ឯកនិបាតថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ មានតែមិច្ឆាទិដ្ឋិជា ទោសក្រៃលែង ដូច្នេះ ។ និងមានពាក្យអធិប្បាយថា មិច្ឆាទិដ្ឋិទាំងនោះឯង ទាំងដែលចម្រើនក្រៃលែងឡើងៗ ទាំងជាទីកើតឡើង ដោយជាទីកើតនៃ កិលេស មានលោភៈជាដើម ទិដ្ឋិទាំងឡាយ ដែលប្រកាន់ខុសថា វត្ថុនេះ បុណ្ណោះពិត វត្ថុដទៃជាមោឃ ដូច្នេះ ទាំងជាហេតុនៃការមិនជាប្រយោជន៍ គ្រប់យ៉ាង ទាំងជាហេតុនៃការបង្កនូវទុក្ខ គឺកិលេស ទើបឈ្មោះថា ព្រហ្មចរិយេសនា ។