បឋមអាសវសូត្រ

ក្បាលទី 36 · ទំព័រ 484

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ ។ អាសវៈ ៣ តើដូចម្តេច ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សាវ័កនៃព្រះពុទ្ធ មានចិត្តតម្កល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវអាសវៈទាំងឡាយផង នូវទី កើតនៃអាសវៈទាំងឡាយផង អាសវៈទាំងនោះ រលត់ ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរ ទៅកាន់ទីអស់ទៅ នៃអាសវៈផង ភិក្ខុមិនមានសេចក្តី ប្រាថ្នាតែងបរិនិព្វាន ព្រោះអស់អាសវៈទាំងឡាយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៧ ។