អដ្ឋកថាបឋមអាសវសូត្រ
ក្នុងបឋមអាសវសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ អាសវៈ ក្នុងកាមទាំងឡាយ ឈ្មោះថា កាមាសវោ ម្យ៉ាងទៀត អាសវៈ ពោល គឺកាម ឈ្មោះថា កាមាសវោ តែដោយអត្ថ កាមរាគៈ និងការត្រេកអរក្រៃលែង ក្នុងរូបជាដើម ឈ្មោះថា កាមសវោ ។ ឆន្ទរាគៈក្នុងរូបភព និងអរូបភព សេចក្តីប្រាថ្នាក្នុងឈាន រាគៈដែល សហគតៈដោយទិដ្ឋិ និងសេចក្តីប្រាថ្នាក្នុងភព ឈ្មោះថា ភវាសវោ ។ អវិជ្ជានោះឯង ឈ្មោះថា អវិជ្ជាសវោ ។ ក្នុងបទថា អាសវានញ្ច សម្ភវំ នេះ អយោនិសោមនសិការ និង កិលេសទាំងឡាយ មានអវិជ្ជាជាដើម ឈ្មោះថា ជាហេតុកើតនៃអាសវៈ ទាំងឡាយ ។ សមដូចពាក្យដែលព្រះមានព្រះភាគ ត្រាស់ក្នុងសព្វាសវសំវរសូត្រថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តដោយខុសទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ផង អាសវៈទាំងឡាយដែលកើតឡើងហើយ រឹងរឹតតែចម្រើន ឡើងផង ដូច្នេះ ។ និងក្នុងសូត្រដែលត្រាស់ក្នុង ( ឥតិវុត្តកៈ ) ថា ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធានដើម្បីចួបប្រទះ នូវអកុសល-