ទុតិយអាសវសូត្រ និងអដ្ឋកថា
ក្បាលទី 36 · ទំព័រ 486
ធម៌ទាំងឡាយ អហិរិកៈ និងអនោត្តប្បៈកើតតាមក្រោយ ដូច្នេះ ។ បទថា មគ្គញ្ច ខយគាមិនំ សេចក្តីថា ឈ្មោះថា អរិយមគ្គដែល ជាហេតុឲ្យដល់នូវធម៌ ជាទីអស់ទៅនៃអាសវៈផង ។ បណ្តាអាសវៈទាំងនោះ កាមាសវៈ លះបានដោយអនាគាមិមគ្គ ភវាសវៈ និងអវិជ្ជាសវៈ លះបាន ដោយអរហត្តមគ្គ ។ តែអាចារ្យពួកខ្លះពោលថា សូម្បីកាមាសវៈ ក៏ត្រូវមគ្គ ខាងចុងសម្លាប់ ដូចកាមុបាទាន ។ ពាក្យដ៏សេស មានន័យដូចពោលហើយ នោះឯង ។