អដ្ឋកថា ទុតិយអាសវសូត្រ

ក្បាលទី 36 · ទំព័រ 486

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ ។ អាសវៈ ៣ តើដូចម្តេច ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណា មានកាមាសវៈអស់ហើយ មានអវិជ្ជាសវៈ អស់ហើយ មានភវាសវៈអស់ហើយ មានចិត្តផុតស្រឡះ