តណ្ញាសូត្រ

ក្បាលទី 36 · ទំព័រ 487

ហើយ មិនមានឧបធិ បុគ្គលនោះ ឈ្នះមារ ព្រមទាំង វាហនៈ ទ្រទ្រង់នូវរាងកាយជាទីបំផុត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៨ ។ ៥ ក្នុងទុតិយអាសវសូត្រទី ៨ មិនមានពាក្យដែលមិនធ្លាប់ ពោលមកអំពីមុន ។ ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តណ្ហានេះ មាន ៣ ។ តណ្ហា ៣ តើដូចម្តេច ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ តណ្ហាមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ជនទាំងឡាយប្រកបហើយ ព្រោះប្រកបដោយតណ្ហា មានចិត្តត្រេកអរ ក្នុងភពតូច និងភពធំ ជនទាំងនោះ ឈ្មោះថា ប្រកបដោយយោគៈ ពោល គឺអន្ទាក់នៃមារ មិនក្សេមចាកយោគៈ សត្វទាំងឡាយ នៅមានដំណើរ ទៅកាន់ជាតិ និងមរណៈ តែងទៅកាន់សង្សារ ចំណែក ពួកសត្វណា លះបង់តណ្ហាបានហើយ សត្វទាំងនោះ ឈ្មោះថា ប្រាសចាកតណ្ហាក្នុងភពតូច និងភពធំ ពួកស ត្វណា បានដល់នូវការអស់អាសវៈក្នុងលោកសត្វ ទាំងនោះឯង ឈ្មោះថា បានដល់នូវត្រើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៩ ។ ៥