អដ្ឋកថាតណ្ញាសូត្រ

ក្បាលទី 36 · ទំព័រ 488

ក្នុងតណ្ហាសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ កិលេសជាត ឈ្មោះថា តណ្ហា ព្រោះអត្ថថា ចង់បាន ។ ម្យ៉ាងទៀត ឈ្មោះថា តណ្ហា ព្រោះប្រាថ្នាចំពោះអារម្មណ៍ មានរូបជាដើម ឥឡូវនេះ ដើម្បីសម្តែងចែកតណ្ហានោះ ទើបត្រាស់ពាក្យជាដើមថា កាមតណ្ហា ដូច្នេះ ។ បណ្តាតណ្ហាទាំង ៣ នោះ រាគៈដែលប្រកបទៅដោយបញ្ចកាមគុណ ឈ្មោះថា កាមតណ្ហា ។ ឆន្ទរាគៈក្នុងរូបភព និងអរូបភព ការប្រាថ្នាក្នុង ឈាន រាគៈដែលសហគតៈដោយសស្សតទិដ្ឋិ និងការប្រាថ្នាដោយអំណាច ភវរាគៈ ឈ្មោះថា ភវតណ្ហា ។ រាគៈដែលសហគតៈដោយឧច្ឆេទទិដ្ឋិ ឈ្មោះថា វិភតណ្ហា ។ ម្យ៉ាងទៀត តណ្ហាដ៏សេស វៀរតណ្ញា ២ យ៉ាងខាងក្រោយ ឈ្មោះថា កាមតណ្ហា ទាំងអស់ ។ សមដូចពាក្យដែលព្រះមាន ព្រះភាគត្រាស់ក្នុងវិភង្គថា តណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើ ដោយភវទិដ្ឋិ នេះហៅថា ភវតណ្ហា ។ បណ្តាតណ្ហា ទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច ។ តម្រេក តម្រេកខ្លាំង ។ បេ ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះ ហៅថា វិភវតណ្ហា ។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា ។ តណ្ហាទាំង ៣ នេះ តណ្ហានីមួយៗ ចែកជា ៦ ដោយប្រភេទអារម្មណ៍ គឺរូបតណ្ហា ។ បេ ។ ទើបធម្មតណ្ហា ជាតណ្ញា ១៨ យ៉ាង តណ្ហាទាំងនោះ រួមជា ៣៦ គឺតណ្ហាក្នុងរូបខាងក្នុងជាដើម ១៨ តណ្ហាក្នុងរូបខាងក្រៅជាដើម ១៨ ដូច្នោះ ទើបរួមជាតណ្ហា ១០៨ ដោយចែកជាអតីត ៣៦ អនាគត ៣៦