អត្ថរបស់ខន្ធសព្ទ

ក្បាលទី 36 · ទំព័រ 497

សីលក្ខន្ធេន ដូច្នេះ ។ អត្ថនៃ សីល សព្ទ ក្នុងពាក្យថា សីលក្ខន្ធេន នោះ ខ្ញុំបានពោល ហើយខាងដើម ។ ឯ ខន្ធ សព្ទ មានប្រយោគដែលឃើញបានក្នុងអត្ថទាំងឡាយ ជាច្រើន គឺក្នុងគំនរ ក្នុងបញ្ញត្តិ ក្នុងការស្អាត ក្នុងគុណធម៌ ។ ពិត ហើយ ខន្ធ សព្ទ មកក្នុងគំនរ ដូចក្នុងប្រយោគជាដើមថា អសង្ខេយ្យោ អប្បមេយ្យោ មហាឧទកក្ខន្ធោទ្វេវ សង្ខំ គច្ឆតិ គំនរទឹកធំ ដែលបុគ្គល រាប់មិនបាន ប្រមាណមិនអស់ យ៉ាងណាមិញ ។ ដែលមកក្នុងបញ្ញត្តិ ដូច ក្នុងប្រយោគជាដើមថា អទ្ទសា ខោ ភគវា មហន្តំ ទារុក្ខន្ធំ គង្គាយ នទិយា តីរេ សោតេន វុយ្ហមានំ ព្រះមានព្រះភាគ ទ្រង់បានទតឃើញកំណាត់ឈើ ដ៏ធំ កំពុងអណ្តែតតាមខ្សែទឹក ក្នុងឆ្នេរទន្លេគង្គា ។ មកក្នុងការស្អាត ដូច ក្នុងប្រយោគជាដើមថា ចិត្តំ មនោ មានសំ ហទយំ បណ្ឌរំ មនោ មនាយតនំ មន្រិន្ទិយំ វិញ្ញាណំ វិញ្ញាណក្ខន្ធោ ចិត្ត សេចក្តីដឹង អារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ផូរផង់ គឺភវង្គចិត្ត មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ។ មកក្នុងគុណធម៌ ដូចក្នុងប្រយោគជាដើម ថា ន ខោ អាវុសោ វិសាខ អរិយេន អដ្ឋង្គិកេន មគ្គេន តយោ ខន្ធា សង្គហិតា តីហិ ច ខោ អាវុសោ វិសាខ ខន្ធេហិ អរិយោ អដ្ឋង្គិកោ មគ្គោ សង្គហិតោ ម្នាលអាវុសោវិសាខៈ ខន្ធទាំង ៣ ប្រការ លោកមិនបាន សង្គ្រោះចូលក្នុងអដ្ឋង្គិកមគ្គដ៏ប្រសើរទេ ម្នាលអាវុសោវិសាខៈ តែអដ្ឋង្គិកមគ្គ ទាំង ៨ ប្រការដ៏ប្រសើរ លោកសង្គ្រោះចូលក្នុងខន្ធទាំង ៣ ប្រការវិញ ។