អដ្ឋកថាបុញ្ញកិរិយាវត្ថុសូត្រ

ក្បាលទី 36 · ទំព័រ 501

គប្បីជ្រាបវិនិច្ឆ័យក្នុងបុញ្ញកិរិយាវត្ថុសូត្រទី ១ វគ្គទី ២ ដូច្នេះ បទថា បុញ្ញកិរិយាវត្ថូនិ សេចក្តីថា កុសលទាំងឡាយ ដែលឲ្យកើតផល ក្នុងភពដែលគួរបូជា ឬជម្រះសន្តានរបស់ខ្លួន ព្រោះដូច្នោះ ទើបឈ្មោះថា បុណ្យ បុណ្យទាំងនោះផង ឈ្មោះថា កិរិយា ព្រោះត្រូវធ្វើដោយហេតុ ដោយបច្ច័យទាំងឡាយផង ព្រោះដូច្នោះ ទើបឈ្មោះថា បុញ្ញកិរិយា ។ បុញ្ញកិរិយានោះឯង ឈ្មោះថា បុញ្ញកិរិយាវត្ថុ ព្រោះជាទីតាំងនៃអានិសង្ស នោះៗ ។ បទថា ទានមយំ បានដល់ ចេតនាជាគ្រឿងបរិច្ចាគទេយ្យធម៌នៃខ្លួន ដល់អ្នកដទៃ ដោយអំណាចនៃការអនុគ្រោះ ឬដោយអំណាចនៃការបូជារបស់ បុគ្គលដែលកាត់នូវឫស គឺភពមិនទាន់ដាច់ ឈ្មោះថា ទាន ព្រោះជាហេតុឲ្យ គេឲ្យ ។ ទាននោះឯង ឈ្មោះថា ទានមយ ។ ចេតនាដែលប្រព្រឹត្តទៅហើយ ដោយន័យដែលលោកពោលហើយក្នុងកាលទាំង ៣ គឺក្នុងកាលដែលជា ឯ ខាងដើម តាំងអំពីការញ៉ាំងបច្ច័យ ៤ ទាំងនោះឲ្យកើតឡើង ១ ក្នុងវេលាបរិច ្ចាគ ១ ក្នុងការរពឫកដោយចិត្តត្រេកអរក្នុងកាលជាខាងក្រោយ ១ របស់ បុគ្គលអ្នកឲ្យវត្ថុនោះៗ ក្នុងបណ្តាបច្ច័យ ៤ មានចីវរជាដើម ឬក្នុងបណ្តា ទានវត្ថុ ១០ យ៉ាង មានបាយជាដើម ឬបណ្តាអារម្មណ៍ ៦ មានរូបជាដើម ឈ្មោះថា បុញ្ញកិរិយាវត្ថុ ដែលសម្រេចដោយការឲ្យទាន ។ បទថា សីលមយំ បានដល់ ចេតនាដែលប្រព្រឹត្តទៅហើយដល់បុគ្គល ដែលសមាទានសីល ៥ សីល ៨ ឬសីល ១០ ដោយអំណាចនៃការកំណត់ ឲ្យជានិច្ចសីល និងឧបោសថសីលជាដើម ឬដែលគិតថា អញនឹងបួសដើម្បី បំពេញសីលឲ្យបរិបូណ៌ ដូច្នេះហើយ ទៅកាន់វិហារបួស បុគ្គលនឹងញ៉ាំង មនោរថឲ្យដល់ទីបំផុត រពឫកថា អញបួសហើយជាការល្អហើយហ្ន៎ ដូច្នេះ បំពេញបាតិមោក្ខឲ្យបរិបូណ៌ដោយសទ្ធា ពិចារណាបច្ច័យ ៤ មានចីវរជាដើម ដោយបញ្ញ