ឥ្រន្ទិយសូត្រ
កាលណា ។ បទថា ញាណំ បានដល់ អាសវក្ខយញ្ញាណ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា បញ្ញាចក្ខុ អនុត្តរំ ប្រែថា បញ្ញាចក្ខុ ជាភ្នែក ដ៏ប្រសើរ ។ បទថា តស្ស ចក្ខុស្ស បដិលាភា សេចក្តីថា បុគ្គលរមែងរួចផុត គឺរួចផុតចាកវដ្តៈទាំងពួង បានដោយភាវនា ព្រោះបញ្ញាចក្ខុដែលប្រសើរ កើតឡើង ។ ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ។ ឥន្ទ្រិយ ៣ តើដូចម្តេច ។ គឺអនញ្ញតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៣ នេះឯង ។ លុះ ព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុង សូត្រនោះថា ញាណជាបឋម ក្នុងកិរិយាអស់ទៅ កើតឡើងដល់សេក្ខបុគ្គល អ្នកកំពុងសិក្សា អ្នករពឫករឿយៗ នូវផ្លូវដ៏ត្រង់ លំដាប់អំពីនោះមក អរហត្ត ក៏កើតឡើង លំដាប់អំពី អរហត្តផលនោះមក បច្ចវេក្ខណញ្ញាណ ក៏កើតឡើង ដល់ព្រះខីណាស្រព ដែលដល់នូវតាទិលក្ខណៈ រួច ស្រឡះហើយ ព្រោះអស់ទៅនៃភវសំយោជនៈថា វិមុត្តិ របស់អាត្មាអញ មិនកម្រើក បើបុគ្គលប្រកបដោយ ឥន្ទ្រិយ ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងព្រះនិព្វាន ជាទី ស្ងប់ ឈ្នះនូវមារ ព្រមទាំងវាហនៈហើយ រមែងទ្រទ្រង់ នូវរាងកាយជាទីបំផុត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។ ៥