អដ្ឋកថាអទ្ធាសូត្រ

ក្បាលទី 36 · ទំព័រ 518

ក្នុងអទ្ធាសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ កាល ឈ្មោះថា អទ្ធា ។ ក្នុងពាក្យថា អតីតោ អទ្ធា ជាដើម មានបរិយាយ ២ យ៉ាង គឺបរិយាយតាមព្រះសូត្រ ១ បរិយាយ តាមព្រះអភិធម្ម ១ ។ ក្នុងបរិយាយ ២ យ៉ាងនោះ ដោយការបរិយាយតាម ព្រះសូត្រមុនបដិសន្ធិកាល ឈ្មោះថា អតីតអទ្ធា ។ ក្រោយអំពីចុតិ ឈ្មោះ ថា អនាគតអទ្ធា ។ ចន្លោះបដិសន្ធិ និងចុតិ រួមទាំងចុតិ និងបដិសន្ធិ ឈ្មោះថា បច្ចុប្បន្នអទ្ធា ។ ដោយការបរិយាយតាមព្រះអភិធម្ម ពេលដែល រលត់ទៅហើយតាមធម្មតា ព្រោះឆ្លងនូវខណៈទាំង ៣ នេះ គឺឧប្បាទក្ខណៈ ឋិតិក្ខណៈ ភង្គក្ខណៈទៅ ឈ្មោះថា អតីតអទ្ធា ។ ពេលដែលមិនទាន់ដល់ ខណៈទាំង ៣ ឈ្មោះថា អនាគតអទ្ធា ។ ពេលដែលដល់ព្រមទៅដោយ ខណៈទាំង ៣ ឈ្មោះថា បច្ចុប្បន្នអទ្ធា ។ ម្យ៉ាងទៀត ឯការចែកកាល មានអតីតជាដើមនេះ គប្បីជ្រាបថា មាន ៤ យ៉ាង ដោយអំណាចនៃអទ្ធា ១ សន្តតិ ១ សម័យ ១ ខណៈ ១ ។ បណ្តា ៤ យ៉ាងនោះ ការចែកដោយអទ្ធា បានពោលមកហើយ ។ ដោយ អំណាចនៃសន្តិ រូបទាំងនេះដូចគ្នា មានឧតុតែមួយជាសមុដ្ឋាន មានអាហារ តែមួយជាសមុដ្ឋាន សូម្បីកំពុងប្រព្រឹត្តទៅដោយអំណាចខាងដើម និងខាង ចុង ជាបច្ចុប្បន្ន ។ រូបទាំងឡាយដែលមានឧតុ និងអាហារ មិនដូចគ្នាជា សមុដ្ឋាន មុនអំពីនោះ ជាអតីត ក្រោយអំពីនោះ ជាអនាគត ។ រូបទាំងឡាយដែលកើតអំពីចិត្ត ដែលមានវិថីតែមួយ មានជវ័នតែមួយ និងមាន សមាបត្តិតែមួយជាសមុដ្ឋាន ជាបច្ចុប្បន្ន មុនអំពីនោះ ជាអតីត ក្រោយអំពី នោះ ជាអនាគត ។ សម្រាប់រូបទាំងឡាយ ដែលមានកម្មជាសមុដ្ឋានតែម្យ៉ាង ដោយអំណាចនៃសន្តតិ កាលផ្សេងគ្នានៃកាល មានអតីតជាដើម រមែងមិន មាន ។