មោនេយ្យសូត្រ
ក្បាលទី 36 · ទំព័រ 531
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ មោនេយ្យៈ ( ការស្ងប់ ស្ងៀម ) នេះ មាន ៣ ។ មោនេយ្យៈ ៣ តើអ្វីខ្លះ ។ គឺកាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១ ។ ម្នាលភិក្ខុទាំងឡាយ មោនេយ្យៈ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ( ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម ) តែងហៅនូវបុគ្គល អ្នកស្ងប់ស្ងៀមកាយ ស្ងប់ស្ងៀមវាចា ស្ងប់ស្ងៀមចិត្ត មិនមានអាសវៈ អ្នកលាងមន្ទិលដ៏លាមកចោលហើយ ថាជាអ្នកស្ងប់ស្ងៀម បរិបូណ៌ដោយការស្ងប់ស្ងៀម ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។ សូត្រទី ៨ ។