អដ្ឋកថាមោនេយ្យសូត្រ

ក្បាលទី 36 · ទំព័រ 532

ក្នុងមោនេយ្យសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មោនេយ្យានិ នេះ បុគ្គលឈ្មោះថា មុនិ ព្រោះដឹង លោកនេះផង ព្រោះដឹងលោកខាងមុខផង ប្រយោជន៍របស់ខ្លួនផង ប្រយោជន៍ អ្នកដទៃផង បានដល់ ព្រះសេក្ខបុគ្គល ៧ ពួក មួយអន្លើដោយកល្យាណបុថុជ្ជន និងព្រះអរហន្ត ។ តែក្នុងទីនេះ ទ្រង់បំណងយកព្រះអរហន្តបុណ្ណោះ ។ ភាពនៃមុនី ព្រោះដូច្នោះ ទើបឈ្មោះថា មោនេយ្យ បានដល់ កាយសមាចារ វចីសមាចារ និងមនោសមាចាររបស់ព្រះអរហន្ត ។ ម្យ៉ាងទៀត ធម៌ គឺ មោនេយ្យប្បដិបទា ដែលធ្វើឲ្យជាមុនី ឈ្មោះថា មោនេយ្យ ។ មោនេយ្យៈទាំងនោះ មានសេចក្តីពិស្តារក្នុងមហានិទ្ទេសដូចតទៅនេះ កាយមោនេយ្យៈ តើដូចម្តេច ។ ការលះបង់កាយទុច្ចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ ។ កាយសុចរិត ៣ យ៉ាង ឈ្មោះថា កាយមោនេយ្យៈ ។ ញាណ មានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ។ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ ។ មគ្គប្រព្រឹត្តទៅ មួយអន្លើដោយការកំណត់ ដឹង ឈ្មោះថា កាយមោនេយ្យៈ ។ ការលះបង់ឆន្ទរាគក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ ។ ចតុត្ថជ្ឈានសមាបត្តិ ដែលរលត់ កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ ។ នេះ ឈ្មោះថា កាយមោនេយ្យ ។ វចីមោនេយ្យៈ តើដូចម្តេច ។ ការលះបង់វចីទុច្ចរិត ៤ យ៉ាង ឈ្មោះថា វចីមោនេយ្យៈ ១ ។ វចីសុចរិត ៤ យាង ឈ្មោះថា វចីមោនេយ្យៈ ។ ញាណ មានវាចាជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ ។ ការកំណត់ដឹងវាចា ឈ្មោះថា វចីមោនេយ្យៈ ។ មគ្គប្រព្រឹត្តទៅ មួយអន្លើដោយការកំណត់ដឹង ឈ្មោះថា វចីមោនេយ្យៈ ។