អដ្ឋកថាទុតិយរាគសូត្រ

ក្បាលទី 36 · ទំព័រ 540

ក្នុងទុតិយរាគសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ន អតរិ ប្រែថា ឆ្លងមិនបាន ។ បទថា សមុទ្ទំ បាន ដល់ សមុទ្រ គឺសង្សារ ឬសមុទ្រ គឺអាយតនៈ មានចក្ខាយតនៈជាដើម សង្សារ និងអាយតនៈទាំង ២ យ៉ាងនោះ ឈ្មោះថា សមុទ្ទ ព្រោះដូចជា សមុទ្រ ដោយអត្ថថា បំពេញបានដោយលំបាក ។ ម្យ៉ាងទៀត ឈ្មោះថា សមុទ្ទ ព្រោះអត្ថថា ដូចសមុទ្រ អធិប្បាយថា ឈ្មោះថា ដូចជាសមុទ្រ ព្រោះជាទីនៅអាស្រ័យនៃកិលេស គឺព្រោះសន្តានរបស់សត្វដែលជាផ្ទះរបស់ កិលេស ។ បទថា សវីចឹ សេចក្តីថា មានរលក ដោយរលក គឺសេចក្តី ក្រោធ និងការចង្អៀតចង្អល់ សមដូចព្រះតម្រាស់ដែលត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ពាក្យថា ភ័យអំពីរលកនេះឯង ជាឈ្មោះនៃសេចក្តីក្រោធ និង សេចក្តីចង្ហៀតចង្អល់ចិត្ត ។ បទថា សាវដ្តំ សេចក្តីថា ដល់ព្រមដោយអន្លង់ ដោយអន្លង់ គឺកាមគុណ ៥ សមដូចព្រះតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះនៃកាមគុណ ៥ ។ បទថា សគហំ សរក្ខសំ សេចក្តីថា ឈ្មោះថា ប្រកបដោយបុគ្គលដែលជាវិសភាគ គ្នា ដូចគ្នានឹងមករកាច ត្រីកាច និងអារក្ខទឹកសមុទ្រ ព្រោះឲ្យកើតអនត្ថៈ ដល់បុគ្គលដែលទៅកាន់ទីរកស៊ីរបស់ខ្លួន ។ សមដូចព្រះមានព្រះភាគត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីត្រីកាចនេះ ជាឈ្មោះនៃមាតុគ្រាម ។ បទថា អតរិ សេចក្តីថា ឆ្លងផុតសមុទ្រតាមដែលពោលហើយ ដោយសំពៅ គឺមគ្គប្បញ្ញា ។ បទថា តិណ្ណោ ប្រែថា ឆ្លងផុតទៅហើយ ។ បទថា បរគតោ បានដល់ ជាអ្នកចូលដល់ត្រើយ គឺត្រើយខាងនាយនៃ សមុទ្រនោះ បានដល់ និរោធ ។ បទថា ថលេ តិដ្ឋតិ សេចក្តីថា បន្ទាប់ អំពីនោះទៅ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ដែលបន្សាត់បាបហើយ ឈរលើគោក គឺត្រើយនាយ បានដល់