មិច្ឆាទិដ្ឋិកសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវអំពើជាមិច្ឆាទិដ្ឋិ សត្វ ទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនឮសេចក្តីនោះ ( អំពីសំណាក់ ) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាន នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ លុះតែហេតុណាដែល តថាគតដឹងដោយខ្លួនឯង ឃើញដោយខ្លួនឯង ជ្រាបច្បាស់ដោយខ្លួនឯង ទើប តថាគតពោលនូវហេតុនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកស ត្វដែលប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ សមាទាននូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលក្នុងលោកនេះ ជាអ្នកស្តាប់តិច មិនបានធ្វើបុណ្យ តម្កល់ចិត្តខុស ពោលវាចាខុស ធ្វើការងារខុសដោយ កាយ បុគ្គលនោះជាអ្នកឥតប្រាជ្ញា លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ព្រោះជីវិត ក្នុងមនុស្សលោកនេះតិច ណាស់ រមែងកើតក្នុង