អដ្ឋកថា សម្មាទិដ្ឋិកសូត្រ

ក្បាលទី 36 · ទំព័រ 548

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជា សម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនឮសេចក្តីនោះ ( អំពី សម្នាក់ ) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយ វចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ លុះតែហេតុណាដែលតថាគត បានដឹងដោយខ្លួនឯង បានឃើញដោយខ្លួនឯង ជ្រាបច្បាស់ដោយខ្លួនឯងពិតមែន ទើបតថាគតពោលនូវហេតុនោះថា ម្នាល ភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ។ លុះព្រះមាន ព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រ នោះថា បុគ្គល ក្នុងលោកនេះ ជាពហុស្សូត បានធ្វើបុណ្យ តម្កល់ចិត្តត្រូវ ពោលវាចាត្រូវ ធ្វើការងារត្រូវដោយ កាយ បុគ្គលនោះ ប្រកបដោយបញ្ញា លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ ព្រោះជីវិតក្នុងមនុស្សលោកនេះ តិចណាស់ រមែងទៅកើតក្នុងស្ថានសួគ៌ ។