អដ្ឋកថានិស្សរណិយសូត្រ

ក្បាលទី 36 · ទំព័រ 552

ក្នុងនិស្សរណិយសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា និស្សរណិយា សេចក្តីថា បដិសំយុត្តដោយធាតុ ដែលរលាស់ចេញទៅ ។ បទថា ធាតុយោ បានដល់ សភាវៈដែលទទេ ចាកសត្វ ។ បទថា កាមានំ បានដល់ កិលេសកាម និងវត្ថុ ។ ម្យ៉ាងទៀត បទថា កាមានំ បានដល់ កិលេសកាម ព្រោះថា ធាតុទាំងឡាយដែល ចេញទៅអំពីកិលេសកាម និងចេញទៅអំពីវត្ថុកាមក៏ដូចគ្នា មិនមែនចេញទៅ ដោយប្រការដទៃ សមដូចព្រះតម្រាស់ក្នុងអង្គុត្តរនិកាយ ឆក្កនិបាតថា សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់ បុរស អារម្មណ៍ដ៏វិចិត្រក្នុងលោក មិនមែនកាមទេ សេចក្តី ត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងស្ថិតនៅក្នុងលោក ដោយប្រការ ដូច្នោះ តែអ្នកប្រាជទាំងឡាយ រមែងកម្ចាត់បង់នូវសេចក្តីគាប់ ចិត្តក្នុងអារម្មណ៍ទាំងឡាយនោះចេញ ។ ការប្រាសទៅ ឈ្មោះថា និស្សរណ ។ បទថា នេក្ខម្មំ បានដល់ បឋមជ្ឈាន ។ ដោយពិសេសហើយ នេក្ខម្មៈនោះ គប្បីឃើញថា មានអសុភ ជាអារម្មណ៍ តែបុគ្គលណាធ្វើឈាននោះឲ្យជាបាទ ពិចារណាសង្ខារទាំងឡាយ សម្រេចមគ្គទី ៣ ហើយធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដោយអនាគាមិផល ចិត្តនៃបុគ្គលនោះ នឹងរលាស់ចេញចាកកាមទាំងឡាយ ដោយចំណែកមួយ នោះឯង ដូច្នោះ នេក្ខម្មៈនេះ គប្បីជ្រាបថា ជាការរលាស់ចេញចាកកាមទាំងឡាយ យ៉ាងឧក្រិដ្ឋ ។ បទថា រូបនំ បានដល់ រូបធម៌ទាំងឡាយ ដោយ ពិសេសហើយ គឺរូបាវចរធម៌ទាំងអស់ ចែកប្រភេទជាកុសលវិបាក និងកិរិយា មួយអន្លើដោយអារម្មណ៍ទាំងឡាយ ។ បទថា អារុប្បំ បានដល់ អរូបាវចរជ្ឈាន តែអាចារ្យពួកខ្លះពោលអត្ថនៃបទថា កាមានំ ថា បានដល់ កាមាវចរធម៌ ទាំងអស់ និងពោលអត្ថនៃបទថា នេក្ខម្ម ថា បានដល់ រូប