សន្តតរសូត្រ

ក្បាលទី 36 · ទំព័រ 554

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អរូបជ្ឈាន ជាធម្មជាតល្អិត ជាងរូបជ្ឈានទាំងឡាយ និរោធជាសភាពល្អិតលើសជាងអរូបជ្ឈានទាំងឡាយ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ពួកសត្វណា ដែលទៅកាន់រូបភពក្តី ពួកសត្វណា ដែល តាំងនៅក្នុងអរូបភពក្តី ( សត្វទាំងនោះ ) មិនដឹងច្បាស់ នូវនិរោធ ជាអ្នកមកកាន់ភពថ្មីទៀត ។ ពួកជនណា កំណត់ដឹងនូវរូបភពទាំងឡាយក្តី មិនតាំងនៅក្នុងអរូបភពទាំងឡាយក្តី ហើយចុះចិត្តស៊ប់ ក្នុងនិរោធ ពួក ជននោះ ឈ្មោះថា អ្នកមានមច្ចុសាបសូន្យហើយ ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបាននូវអមតធាតុ ដោយនាមកាយ ព្រះអង្គមិនមានឧបធិ បានធ្វើឲ្យជាក់ច្បាស់នូវ ធម៌ ជាគ្រឿងរលាស់ចេញចាកឧបធិ ព្រះអង្គមិនមានអាសវៈ ទ្រង់សម្តែងនូវបទដែលមិនមានសោក មិន មានធូលី ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់បាន ត្រាស់ទុកហើយ ។ សូត្រទី ៤ ។ ៥