បុត្តសូត្រ

ក្បាលទី 36 · ទំព័រ 557

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុត្ត ៣ នេះ រមែងមាន ប្រាកដក្នុងលោក ។ បុត្ត ៣ តើអ្វីខ្លះ ។ គឺអតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ អតិជាតបុត្ត តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ មាតាបិតារបស់បុត្ត ក្នុងលោកនេះ ជាអ្នកមិនដល់ព្រះពុទ្ធជាទីរពឫក មិនដល់ព្រះធម៌ជាទីរពឫក មិនដល់ព្រះសង្ឃជាទីរពឫក មិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាបុគ្គលទ្រុស្តសីល ជាអ្នកមានធម៌ដ៏ លាមក ទើបឯកូនរបស់មាតាបិតាទាំងនោះ ជាអ្នកដល់ព្រះពុទ្ធជាទីរពឫក ដល់ ព្រះធម៌ជាទីរពឫក ដល់ព្រះសង្ឃជាទីរពឫក វៀរចាកបាណាតិបាត វៀរចាក អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្មោះថា អតិជាតបុត្ត ។ ម្នាលភិក្ខុទាំងឡាយ អនុជាតបុត្ត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្ត ក្នុងលោកនេះ ដល់ ព្រះពុទ្ធជាទីរពឫក ដល់ព្រះធម៌ជាទីរពឫក ដល់ព្រះសង្ឃជាទីរពឫក វៀរចាក បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ទើប ឯកូនរបស់មាតាបិតាទាំងនោះ ដល់ព្រះពុទ្ធជាទីរពឫក ដល់ព្រះធម៌ជាទីរពឫក