អដ្ឋកថាបុត្តសូត្រ

ក្បាលទី 36 · ទំព័រ 559

ក្នុងបុត្តសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ កូនដែលកើតអំពីទ្រូង គឺកើតអំពីខ្លួន ឬសូម្បីកូនចិញ្ចឹម ឈ្មោះថា បុត្រ ។ បទថា សន្តោ ប្រែថា មាន ។ បទថា សំវិជ្ជមានា លោកស្មឹ សេចក្តីថា រកបានក្នុងលោកនេះ ។ ឈ្មោះថា សន្តោ ព្រោះមាន ។ ឈ្មោះថា សំវិជ្ជមានា ព្រោះប្រាកដហើយ ។ បទថា អតិជាតោ សេចក្តី ថា កើតមកលើមាតាបិតាដោយគុណរបស់ខ្លួន ។ អធិប្បាយថា មានគុណ ខ្ពស់ជាងមាតាបិតាទាំងនោះ ។ បទថា អនុជាតោ សេចក្តីថា មើតមក ប្រហាក់ប្រហែលនឹងមាតាបិតាដោយគុណទាំងឡាយ អធិប្បាយថា មានគុណ ស្មើនឹងមាតាបិតាទាំងនោះ ។ បទថា អវជាតោ សេចក្តីថា កើតមកមិនស្មើ មាតាបិតាដោយគុណទាំងឡាយ អធិប្បាយថា មានគុណទាបជាងមាតាបិតា ទាំងនោះ ។ កូនដែលប្រកបដោយគុណទាំងឡាយណា ដែលព្រះមានព្រះភាគទ្រង់ បំណងយកហើយថា ជាអ្នកក្រៃលែងជាងមាតាបិតា ស្មើមាតាបិតា និងទាប ជាងមាតាបិតា ដើម្បីទ្រង់សម្តែងចែកនូវគុណទាំងនោះ ទើបទ្រង់តាំងជា កថេតុកម្យតាបុច្ឆាថា កថញ្ច ភិក្ខវេ បុត្តោ អតិជាតោ ហោតិ ដូច្នេះហើយ ទើបទ្រង់ប្រារព្ធនិទ្ទេសដោយន័យជាដើមថា ឥធ ភិក្ខវេ បុត្តស្ស ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទជាដើមថា ន ពុទ្ធំ សរណំ គតា នោះ ដូចតទៅ នេះ ព្រះពុទ្ធមានព្រះគុណជាងពួកសត្វដែលអ្នកទាំងឡាយស្គាល់ហើយ ថា ពុទ្ធោ ព្រោះសំដៅយកខន្ធសន្តាន ដែលទ្រង់អប់រំហើយ ដោយការសម្រេច វិមោក្ខដ៏កំពូល មានព្រះញាណមិនមានអ្វីរារាំងក្នុងធម៌ទាំងអស់ ជានិមិត្ត ឬការសម្រេចសច្ចញ្ញាណ មានសព្វញ្ញុតញ្ញាណជាបទដ្ឋាន សមដូច លោកពោលក្នុងចូឡនិទ្ទេសថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងឯង ឥតមានអាចារ្យ បាន ត្រាស់ដឹងសច្ចៈទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ ដែលព្រះអង្