អានិសង្សការមិនសម្លាប់សត្វជាដើម

ក្បាលទី 36 · ទំព័រ 590

បព្វជិត កាលកន្លងល្មើសសិក្ខាបទ ១ ក៏ដាច់ទាំងអស់ ។ អានិសង្សការមិនសម្លាប់សត្វជាដើម គប្បីជ្រាបវិនិច្ឆ័យដោយផល ដូចតទៅនេះថា បណ្តាវេរមណីទាំងនេះ បាណាតិបាតាវេរមណី មានផលយ៉ាងនេះ គឺ អង្គបច្ចង្គសម្បន្នតា ភាពជា អ្នកបរិបូណ៌ដោយអវ័យវៈតូចធំ ១ អារោហបរិណាហសម្បត្តិ ដល់ព្រម ដោយកម្ពស់ និងទំហំ ១ ជវនសម្បត្តិ ដល់ព្រមដោយបដិភាណក្លៀវក្លា ១ សុបតិដ្ឋិតបទតា ភាពជាអ្នកមានជើងតាំងនៅសមសួន ១ ចារុតា ភាពជា អ្នកស្រស់ប្រស់ ១ មុទុតា ភាពជាអ្នកទន់ភ្លន់ ១ សុចិតា ភាពជាអ្នកស្អាត ១ សូរតា ភាពជាអ្នកក្លៀវក្លា ១ មហព្វលតា ភាពជាអ្នកមានកម្លាំងច្រើន ១ វិស្សដ្ឋវចនតា ភាពជាអ្នកមានសម្តីពីរោះពិសា ១ សត្តានំបិយមនាបតា ភាពជាអ្នកគួរស្រឡាញ់ គួរពេញចិត្តរបស់សត្វទាំងឡាយ ១ អភិជ្ជបរិសតា ភាពជាអ្នកមានបរិស័ទមិនបែកខ្ញែកគ្នា ១ អឆម្ភិតា ភាពជាអ្នកមិនតក់ស្លុត ១ ទុប្បធំសិយតា ភាពជាបុគ្គលដែលគេផ្ចាញ់បានដោយកម្រ ១ បរូបក្កមេន អមរណតា ភាពជាអ្នកមិនស្លាប់ដោយអ្នកដទៃសម្លាប់ ១ មហាបរិវារតា ភាពជាអ្នកមានបរិវារច្រើន ១ សុវណ្ណតា ភាពជាអ្នកមានពណ៌សម្បុរល្អ ១ សុសណ្ឋានតា ភាពជាអ្នកមានទ្រង់ទ្រាយល្អ ១ អប្បាពាធតា ភាពជាអ្នក មានរោគតិច ១ អសោកតា ភាពជាអ្នកមិនសោយសោក ១ បិយមនាបេហិ អវិប្បយោគោ ជាអ្នកមិនព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ១ ទីឃាយុកតា ភាពជាអ្នកមានអាយុវែង ១ ។ អទិន្នាទានាវេរមណី មានផលយ៉ាងនេះ គឺ មហាធនធញ្ញតា ភាពជា អ្នកមានទ្រព្យ និងស្រូវច្រើន ១ អនន្តភោគតា ភាពជាអ្នកមានភោគៈ ជា អនេក ១ ថិរភោគតា ភាពជាអ្នកមានភោគៈស្ថិតស្ថេរ ១ ឥច្ឆិតានំ ភោគានំ ខិប្បំ បដិលាភោ បានភោគទ្រព្យតាមដែលត្រូវការយ៉ាងឆាប់រួ