អវុដ្ឋិកសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង មានប្រាកដក្នុងលោក ។ បុគ្គល ៣ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលស្មើ ដោយមេឃមិនបង្អុរភ្លៀងចុះ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះត្រង់ ប្រទេសមួយៗ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះសព្វប្រទេស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃ មិនបង្អុរភ្លៀងចុះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនដែលឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និង គ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ និងអ្នកពណ៌នាហើយសូម និងយាចកទាំងពួង ដល់ម្តងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះ ត្រង់ប្រទេសមួយៗ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យានជំនិះ ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង សម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នក ពណ៌នាហើយសូម និងយាចកពួកខ្លះ មិនឲ្យទានដល់សមណៈ ព្រាហ្មណ៍ ពួកខ្លះ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះត្រង់ប្រទេស មួយៗ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀង