អដ្ឋកថាអវុដ្ឋិកសូត្រ
ក្នុងអវុដ្ឋិកសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អវុដ្ឋិកសមោ សេចក្តីថា ដូចគ្នានឹងមេឃដែលមិន ធ្វើភ្លៀងឲ្យធ្លាក់ ។ ព្រោះពពកដុំខ្លះ កម្រាស់ ១០០ ជាន់ ១០០០ ជាន់ តាំងឡើង គ្រហឹម ដាលច្រវាត់ មិនឲ្យភ្លៀងសូម្បីមួយតំណក់ធ្លាក់ចុះមកហើយ ក៏ស្ងាត់ទៅ ។ ព្រះមានព្រះភាគទ្រង់សម្តែងថា បុគ្គលពួកខ្លះក៏មាន ឧបមាដូច្នោះ ទើបត្រាស់ថា អវុដ្ឋិកសមោ ប្រែថា បុគ្គលស្មើដោយភ្លៀង មិនធ្លាក់ ដូច្នេះ ។ បទថា បទេសវស្សី សេចក្តីថា ដូចគ្នានឹងមេឃធ្វើឲ្យ ធ្លាក់ក្នុងទីខ្លះ អធិប្បាយថា បុគ្គលឈ្មោះថាបទេសវស្សី ព្រោះដូចគ្នានឹង មេឃដែលធ្វើឲ្យធ្លាក់ត្រង់ទីខ្លះ ។ មេឃខ្លះ កាលមនុស្សទាំងឡាយឈរ ក្នុង ទីមួយកន្លែងនោះឯង ក៏ធ្លាក់របេសរប៉ស់ ដោយបុគ្គលខ្លះសើម បុគ្គលខ្លះ ក៏មិនសើម ព្រះមានព្រះភាគទ្រង់សម្តែងបុគ្គលពួកខ្លះ ដែលមានឧបមាយ៉ាង នោះថា ដូចជាភ្លៀងធ្លាក់ចំពោះកន្លែងខ្លះ ។ បទថា សព្វត្ថាភិវស្សី សេចក្តី ថា ស្មើគ្នានឹងមេឃដែលឲ្យភ្លៀងធ្លាក់ទួទៅសព្វទីកន្លែងក្នុងបទេស គឺផែនដី មានផ្ទៃប្រឹថពី ភ្នំ និងសមុទ្រជាដើម អធិប្បាយថា មេឃខ្លះផ្សាយទួទៅពេញ សកលចក្រវាឡ ឲ្យភ្លៀងធ្លាក់សព្វទីកន្លែង ទើបព្រះមានព្រះភាគត្រាស់ថា សព្វត្ថាភិវស្សី ដូច្នេះ ដោយទ្រង់ប្រៀបធៀបមហាមេឃដែលតាំងឡើងក្នុង ទិសទាំង ៤ នោះទៅនឹងបុគ្គលពួកខ្លះ ។ បទថា សព្វេសានំ ស្មើគ្នានឹង សព្វេសំ បានដល់ គ្រប់ពួកគ្រប់ក្រុម ។ ម្យ៉ាងទៀត បាឋៈក្នុងព្រះបាលី ក៏យ៉ាងនេះឯង ។ បទថា ន ទាតា ហោតិ សេចក្តីថា បុគ្គលមានប្រក្រតី មិនឲ្យទាន អធិប្បាយថា មិនឲ្យអ្វីដល់បុគ្គលណា ព្រោះជាបុគ្គលកំណាញ់ ស្វិតស្វាញ ។ ឥឡូវនេះ កាលទ្រង់សម្តែងខេត្ត និងទេយ