ភិទុរសូត្រ
ក្បាលទី 36 · ទំព័រ 612
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ រូបកាយនេះ មានសេចក្តី បែកធ្លាយជាធម្មតា វិញ្ញាណមានការទៅប្រាសជាធម្មតា ឧបធិទាំងពួងជារបស់ មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ។ លុះព្រះមានព្រះភាគទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា អ្នកប្រាជមានខ្លួនអប់រំហើយ ដឹងច្បាស់ នូវកាយដែល បែកធ្លាយផង ដឹងច្បាស់ នូវវិញ្ញាណដែលពុកផុយផង ឃើញភ័យក្នុងឧបធិទាំងឡាយផង ហើយកន្លងជាតិ និងមរណៈ បានដល់និព្វាន ជាទីរម្ងាប់សង្ខារទាំងពួងដ៏ ឧត្តម រមែងទន្ទឹងរង់ចាំតែកាល ( បរិនិព្វាននៃខន្ធ ) ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។ សូត្រទី ៨ ។ ៥