ធាតុសោសំសន្ទនសូត្រ

ក្បាលទី 36 · ទំព័រ 616

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយរមែងប្រហែល គ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា គឺសត្វដែលមានអធ្យាស្រ័យ ថោកទាប រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យ ថោកទាប សត្វដែលមានអធ្យាស្រ័យល្អ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹង ពួកសត្វដែលមានអធ្យាស្រ័យល្អ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ប្រហែលគ្នា ស្មើគ្នាជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងអតីតកាល គឺ ពួកសត្វដែលមានអធ្យាស្រ័យថោកទាប ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួក សត្វដែលមានអធ្យាស្រ័យថោកទាប សត្វទាំងឡាយដែលមានអធ្យាស្រ័យល្អ ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យល្អ ។ ម្នាល ភិក្ខុទាំងឡាយ សត្វទាំងឡាយ គង់នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹង ពួកសត្វ ដោយធាតុដូចគ្នា ក្នុងអនាគតកាល គឺពួកសត្វដែលមានអធ្យាស្រ័យ ថោកទាប នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យ ថោកទាប ពួកសត្វដែលមានអធ្យាស្រ័យល្អ នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹង ពួកសត្វដែលមានអធ្យាស្រ័យល្អ ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ សត្វទាំងឡាយ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុ ដូចគ្នា ក្នុងបច្ចុប្បន្នកាល គឺពួកសត្វដែលមានអធ្យាស្រ័យថោកទាប រមែង ប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាប ពួកស ត្វដែលមានអធ្យាស្រ័យល្អ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យល្អ ។